thumbnail

ការិយាល័យប្រតិបត្តិការ

 

ការិយាល័យប្រតិបត្តិការ

ការិយាល័យប្រតិបត្តិការ ជាការិយាល័យទួលបន្ទុកទៅលើការងារហេដ្ឋារចនាសម្ពន្ធផ្សេងៗរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាការងារជួយសម្រេចលើចក្ខុវិស័យ និងបេសកម្មរបស់ក្រុមហ៊ុនទាំងមូល។ ការិយាល័យនេះទទួលបន្ទុកផ្នែកប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុនរួមមានដូចជា ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ ផ្នែកកាមេរ៉ាសុវត្ថិភាព ផ្នែកគ្រប់គ្រងអចលនទ្រព្យ ការិយាល័យអធិការកិច្ច មជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន ផ្នែកផលិតកម្មទូទៅ និងការិយាល័យនីតិកម្ម។

ការិយាល័យប្រតិបត្តិការ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញការងារ​ដូច​ខាងក្រោម​៖
  • រាយការណ៍ និងធ្វើការងារផ្ទាល់ជាមួយស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
  • ប្រតិបត្តិ និងអនុវត្តយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន
  • អនុវត្តតាមការផ្លាស់ប្តូរ ឬការផ្តូចផ្តើមថ្មីរបស់ក្រុមហ៊ុន
  • គ្រប់គ្រង និងជួយជំរុញដល់ការរីកលូតលាស់របស់បុគ្គលិក
  • ទទួលបន្ទុកប្រតិបត្តិការផ្សេងៗនៃអាជីវកម្មដែលកំពុងដំណើរការជាមួយក្រុមហ៊ុន
  • ផ្តល់ការគាំទ្រ និងសម្របសម្រួលការងារដល់ការិយាល័យ ឬផ្នែកនីមួយៗ
  • វិភាគទិន្នន័យ ដើម្បីធ្វើការសម្រេចចិត្តទៅលើប្រតិបត្តិការការងារ ឬសកម្មភាពនានា
  • ពិនិត្យនូវរបាយការណ៍ហិរញ្ញវត្ថុ​ របាយការណ៍ការលក់ និងសកម្មភាព​ ព្រមទាំងទិន្ន័យផ្សេងៗទៀត ដើម្បីវាស់វែងអំពីផលិតភាព និងគោលដៅសម្រេច ហើយកំណត់​នូវចំណុចដែលត្រូវការកាត់បន្ថយចំណាយ និងកែលម្អកម្មវិធីឱ្យប្រសើរឡើង។