គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច

 

 

គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច

គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ជាបុត្រសម្ពន្ធមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលត្រូវបានបង្កើតឡើងក្នុងបំណងស្រាវជ្រាវ និងប្រមូលចងក្រងនូវគំនិត ទស្សនៈយល់ឃើញជុំវិញបញ្ហាសុខភាព សង្គម ការអប់រំ អាជីវកម្ម វប្បធម៌ ប្រវត្តិសាស្ត្រ អក្សរសិល្ប៍ ។ល។ ដើម្បីចែករំលែកចំណេះដឹងទាំងអស់នោះទៅកាន់មហាជន តាមរយៈការបោះពុម្ពផ្សាយយ៉ាងទូលំទូលាយ។ មកទល់នឹងពេលនេះ គ្រឹះស្ថានយើងបានផលិតនិងបោះពុម្ពស្នាដៃរហូតដល់ទៅ១៣ចំណងជើង ក្នុងនោះស្នាដៃ៨ចំណងជើង និពន្ធដោយ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចាន់ឌី ដែលស្នាដៃទាំងនេះសុទ្ធសឹងតែជាទស្សនៈយល់ឃើញជុំវិញបញ្ហាសង្គម ការអប់រំ ទស្សនៈស្ដីពីជីវិត ប្រវត្តិសាស្ត្រជាតិ និងគតិអាជីវកម្ម ជាដើម។

ក្រៅពីចែករំលែកស្នាដៃទៅដល់បណ្ណាល័យនៅទីជនបទដាច់ស្រយាល និងចែកជូនជាធម្មទានដល់បព្វជិត យុវជន និងសិស្សនិស្សិត រាល់ចំណូលទទួលបានពីការលក់ស្នាដៃទាំងនេះនៅលើទីផ្សារ គ្រឹះស្ថានយើងបានប្រើប្រាស់ដើម្បីគាំទ្រដល់កម្មវិធីសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច (MJQF) ដែលជានិច្ចកាល មូលនិធិនេះតែងតែចុះជួយប្រជាពលរដ្ឋខ្វះខាតនៅតាមមូលដ្ឋានជាក់ស្តែង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត ដោយមានការទទួលស្គាល់លើគុណភាពនៃប្រព័ន្ធអប់រំរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អនុ្តរទ្វីប អាមេរិកាំង នៅទូទាំងប្រទេស ទើបបណ្តាលឱ្យគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច អាចបញ្ជ្រាបខ្លួនទៅកាន់អ្នកអានបានកាន់តែច្រើនឡើងៗ និងស្ទើរពេញផ្ទៃប្រទេស។

បោះពុម្ពជាមួយយើង

គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច លើកទឹកចិត្តឱ្យកវីនិងអ្នកនិពន្ធខ្មែរទាំងអស់ មិនថានិពន្ធស្នាដៃប្រភេទណានោះទេ គឺអាចផ្ញើស្នាដៃទាំងនោះមកគ្រឹះស្ថានយើងខ្ញុំ ដើម្បីទទួលបានឱកាសបោះពុម្ពផ្សាយស្នាដៃខ្លួន។ យើងខ្ញុំនឹងពិចារណាជួយទ្រទ្រង់ដល់ការបោះពុម្ពផ្សាយ ក៏ដូចជាចូលរួមលើកកម្ពស់ដល់វិស័យអក្សរសិល្ប៍ និងអក្សរសាស្ត្រជាតិ។ ជាពិសេស យើងខ្ញុំចង់លើកទឹកចិត្តដល់កវីនិងអ្នកនិពន្ធ មិនថាក្នុងវ័យ ឬភេទណានោះទេ ដែលមានស្នាដៃពោរពេញដោយប្រតិដ្ឋញាណ។

រាល់កិច្ចការនិពន្ធ ស្រាវជ្រាវ ប្រមូលចងក្រង និងបោះពុម្ពផ្សាយរបស់គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច គឺជាចំណែកនៃការប្រឹងប្រែងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងគោលបំណងសាយភាយចំណេះដឹងដ៏មានគុណភាពទៅដល់អ្នកអានក្នុងប្រទេស និងនៅថ្នាក់តំបន់។

ចក្ខុវិស័យ

យើងចង់ឃើញភាពរីកចម្រើនផ្នែកបញ្ញាស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈកិច្ចការតែងនិពន្ធ ការអាន និងការបោះពុម្ពផ្សាយ​។ ជាពិសេស ចង់ឃើញប្រជាពលរដ្ឋខ្មែរស្រឡាញ់អក្សរសាស្ត្រជាតិ និងគាំទ្រស្នាដៃនិពន្ធថ្មីៗរបស់កវីនិពន្ធ​ក្នុងស្រុកឱ្យកាន់តែផុសផុលឡើង។

បេសកកម្ម

យើងចង់ឃើញភាពរីកចម្រើនផ្នែកបញ្ញាស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈកិច្ចការតែងនិពន្ធ ការអាន និងការបោះពុម្ពផ្សាយ​។ ជាពិសេស ចង់ឃើញប្រជាពលរដ្ឋខ្មែរស្រឡាញ់អក្សរសាស្ត្រជាតិ និងគាំទ្រស្នាដៃនិពន្ធថ្មីៗរបស់កវីនិពន្ធ​ក្នុងស្រុកឱ្យកាន់តែផុសផុលឡើង។

កម្រងស្នាដៃដែលគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានចេញផ្សាយកន្លងមក៖

កម្រងស្នាដៃសម្រាប់កុមារ សិស្ស និស្សិតនិងសាធារណជន៖

  1. «អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ» បោះពុម្ពលើកទី៤ ខែមករា ឆ្នាំ២០២០
  2. «ជំនួបកាហ្វេរវាង ដុកទ័រ ម៉េងលី និងខ្ញុំ» បោះពុម្ពលើកទី៣ ខែកុម្ភៈ ឆ្នាំ២០២០
  3. «ទស្សនៈអាជីវកម្ម» បោះពុម្ពលើកទី៥ ខែកញ្ញា ឆ្នាំ២០២១
  4. «ភ្នំដងរែក ទីពុំអាចភ្លេច» បោះពុម្ពលើកទី៣ ខែកញ្ញា ឆ្នាំ២០២០
  5. «១០៨ ចក្ខុវិស័យ គួច ម៉េងលី» បោះពុម្ពលើកទី៥ ខែកញ្ញា ឆ្នាំ២០២២
  6. «គំនិតរកស៊ី គួច ម៉េងលី» បោះពុម្ពលើកទី៤ ខែកញ្ញា ឆ្នាំ២០២២
  7. «ពេលមួយដែលខ្ញុំស្គាល់ ដុកទ័រ ម៉េងលី» បោះពុម្ពលើកទី៣ ខែកញ្ញា ឆ្នាំ២០២២
  8. «កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ» បោះពុម្ពលើកទី២ ខែមករា ឆ្នាំ២០២០
  9. «កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ» បោះពុម្ពលើកទី២ ខែកក្កដា ឆ្នាំ២០២១
  10. «បណ្ដុំទស្សនៈ» បោះពុម្ពលើកទី២ ខែវិច្ឆិកា ឆ្នាំ២០២០
  11. «កម្រងកំណាព្យពីដួងចិត្ត» បោះពុម្ពលើកទី២ ខែកញ្ញា ឆ្នាំ២០២២
  12. «បេះដូងឪពុក» បោះពុម្ពលើកទី១ ខែកក្កដា ឆ្នាំ២០២១
  13. «ខោអាវចាស់» បោះពុម្ពលើកទី១ ខែកក្កដា ឆ្នាំ២០២១
  14. «ឯណាមួកសុវត្ថិភាពឯង?» បោះពុម្ពលើកទី១ ខែធ្នូ ឆ្នាំ២០២២
  15. «ពីងពីងអស្ចារ្យ» បោះពុម្ពលើកទី១ ខែធ្នូ ឆ្នាំ២០២២
  16. «ជិះម៉ម៉ទៅលេងផ្ទះតា» បោះពុម្ពលើកទី១ ខែធ្នូ ឆ្នាំ២០២២
  17. «ទីតូចង់ជួយ» បោះពុម្ពលើកទី១ ខែធ្នូ ឆ្នាំ២០២២
  18. «ខ្ញុំលុយ» បោះពុម្ពលើកទី១ ខែមករា ឆ្នាំ២០២៣
  19. «ផ្លូវកាត់» បោះពុម្ពលើកទី១ ខែកញ្ញា ឆ្នាំ២០២៣
  20. «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» បោះពុម្ពលើកទី១ ខែសីហា ឆ្នាំ២០២៣
  21. «មាគ៌ាបញ្ញវន្ត» បោះពុម្ពលើកទី១ ខែធ្នូ ឆ្នាំ២០២៣

កម្រងស្នាដៃចងក្រងផ្សេងៗទៀត៖

  1. «សៀវភៅមូលដ្ឋានគ្រឹះព្យញ្ជនៈកម្រិតក្រោមមត្តេយ្យសិក្សា ៣» បោះពុម្ពផ្សាយលើកទី១ ឆ្នាំ២០២២
  2. «សៀវភៅមូលដ្ឋានគ្រឹះព្យញ្ជនៈកម្រិតក្រោមមត្តេយ្យសិក្សា២» បោះពុម្ពផ្សាយលើកទី១ ឆ្នាំ២០២២
  3. «សៀវភៅមូលដ្ឋានគ្រឹះព្យញ្ជនៈកម្រិតមត្តេយ្យសិក្សា» បោះពុម្ពផ្សាយលើកទី១ ឆ្នាំ២០២២
  4. «សៀវភៅសញ្ញាណគណិតវិទ្យាក្រោមមត្តេយ្យសិក្សា៣» ខែមិថុនា ឆ្នាំ២០២២
  5. «សញ្ញាណគណិតវិទ្យា កម្រិតក្រោមមត្តេយ្យសិក្សា២» បោះពុម្ពផ្សាយលើកទី១ ឆ្នាំ២០២២
  6. «សញ្ញាណគណិតវិទ្យា កម្រិតក្រោមមត្តេយ្យសិក្សា» បោះពុម្ពផ្សាយលើកទី១ ឆ្នាំ២០២២
  7. «ញាណទស្សនៈ» បោះពុម្ពផ្សាយលើកទី១ ឆ្នាំ២០២២
  8. «សៀវភៅព័ត៌មាន» បោះពុម្ពផ្សាយលើកទី១ ខែឧសភា ឆ្នាំ២០២០

ក្រុមការងារ

Visit Website