ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក គឺជាស្ថាប័នអប់រំដំបូងគេនៅកម្ពុជាដែលឡើងផ្សារមូលបត្រ កម្ពុជា (ផ្សារភាគហ៊ុន)
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្តល់ចំណេះដឹងពិតដល់សិស្សានុសិស្សទូទៅតាមរយៈការបង្រៀនដែលប្រកបដោយគុណភាព ការបំពាក់បរិក្ខារសិក្សារទំនើបៗ និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតក្នុងការសិក្សារស្រាវជ្រាវដោយអមជាមួយនឹងសកម្មភាពច្នៃប្រឌិតរបស់លោកគ្រូអ្នកគ្រូដើម្បីលើកកម្ពស់ការសិក្សា និងបទពិសោធន៍រៀនសូត្ររបស់សិស្សនុសិស្ស និងសាធារណជនទូទៅ។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាក្រុមហ៊ុនវិស័យអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលផ្តោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្ម។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លើកទឹកចិត្ត និងគាំទ្រដល់សិស្សានុសិស្សដើម្បីសំរេចគោលដៅសិក្សា និងអាជីពក្នុងការងាររបស់ពួកគាត់ទៅថ្ងៃអនាគត។
ការបំពេញចិត្តអតិថិជន គណនេយ្យភាព តុល្យភាព ការទំនាក់ទំនងបើកចំហរ ការបែកចែកភារកិច្ច និងសិទ្ធិសម្រេច ការងារជាក្រុម ភាពត្រឹមត្រូវ ការគោរព លទ្ធផល សហគមន៍ និងបរិស្ថាន
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាស្ថាប័ន អប់រំដំបូងគេនៅកម្ពុជា ដែលនឹងឡើង ផ្សារមូល បត្រកម្ពុជា ក្នុងពេលឆាប់ៗនេះ។ បើសិនជាលោកអ្នកជឿជាក់លើ MJQE ដែលមានអ្នកឧកញ៉ា គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិតោះអញ្ជើញ ចូលរួមទាំងអស់គ្នា ដើម្បីសាងអត្ថប្រយោជន៍ និងអនាគតដ៏រុងរឿងនៃកម្ពុជា។
មើលវីដេអូអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៨ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ
មើលវីដេអូក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអប់រំដែលឈានមុខគេទៅលើវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍសហគមន៍និងសង្គម។ ស្ថានទូតអាមេរិកបានថ្លែងថា “មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាមជ្ឈមណ្ឌលអប់រំឈានមុខគេ និងប្រកបដោយភាពច្នៃប្រឌិតមួយនៅក្នុងប្រទេសកម្ពុជាហើយត្រូវបានគេចាត់ទុកថាជាគំរូសម្រាប់សាលាដទៃទៀតនៅក្នុងប្រទេសផងដែរ”។