Just leave your keyword down here to find pages, news or events
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ពិតជាមានមោទនភាពណាស់ដែលជ្រើសរើសបានបុគ្គលិកដែលមានសមត្ថភាព និងសក្តានុពល ដើម្បីរួមចំណែកក្នុងការផ្តល់នូវគុណភាព វិន័យ និងសេវាកម្មល្អបំផុតសម្រាប់សិស្សានុសិស្សរបស់យើង។ បុគ្គលិករបស់យើងមានទឹកចិត្ត និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិជ្ជាជីវៈការងារ និងការលះបង់របស់ពួកគេ។ យើងមិនត្រឹមតែនាំមកនូវប្រព័ន្ធអប់រំស្តង់ដាសម្រាប់សិស្សរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជួយដល់អ្នកដែលមិនអាចបំពេញតំរូវការជាមូលដ្ឋានរបស់ពួកគេ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ផងដែរ។
ខ្ញុំសប្បាយចិត្តនឹងការងាររបស់ខ្ញុំ ព្រោះវាជាសញ្ញាណដំបូងនៃមាគ៌ាអាជីពរបស់ខ្ញុំ។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពក្នុងនាមជាបុគ្គលិមួយរូបនៃក្រុមហ៊ុននេះ គឺថាឈ្មោះនៃក្រុមហ៊ុនមួយនេះគឺបង្កប់អត្ថន័យនៃពាក្យ ”សេចក្តីសប្បុរស” និង “កិត្យានុភាព”។
ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាកន្លែងមួយដែលខ្ញុំបានរៀនសូត្រច្រើនពីការគ្រប់គ្រង វិធីសាស្រ្តធ្វើការដ៏មានប្រសិទ្ធភាព ច្បាប់ទម្លាប់ការងារ និងវប្បធម៌របស់ក្រុមហ៊ុន។ ពីថ្នាក់លើកំពូលដល់ថ្នាក់ក្រោម សុទ្ធតែបានចូលរួមយ៉ាងសកម្មទាក់ទងនឹងការចែករំលែកយោបល់ និងផ្នត់គំនិតថ្មីៗដើម្បីបង្កើនប្រសិទ្ធភាពការងារដល់គ្រប់ផ្នែកដែលពាក់ព័ន្ធ។ បុគ្គលិកនៅទីនេះមានភាពរួសរាយរាក់ទាក់ និងចេះយកអាសាគ្នាមិនថាពួកគេមានមុខតំណែង ឬរវល់យ៉ាងណាក៏ដោយ។ ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន មិនត្រឹមតែជាក្រុមហ៊ុនអប់រំសម្រាប់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាគឺសម្រាប់បុគ្គលិកគ្រប់លំដាប់ថ្នាក់។ យើងនៅទីនេះដូចជានគរតូចមួយដែលពលរដ្ឋទាំងអស់គោរពច្បាប់ និងវប្បធម៌របស់ពួកគេ ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សល្អរស់នៅក្នុងសង្គមមួយដ៏មានសុខសន្តិភាព។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាកន្លែងមួយដែលខ្ញុំឃើញថា ខ្លួនខ្ញុំរីកចម្រើនរាល់ថ្ងៃទាក់ទងនឹងការអប់រំ បទពិសោធន៍ និងវិន័យ។ វាជាកន្លែងដែលពោលពេញទៅដោយបរិយាកាសការងារល្អ ជាមួយវប្បធម៌ ដែលធ្វើឱ្យយើងគោរព និងស្រឡាញ់គ្នាដូចគ្រួសារតែមួយ។ វាដូចជាផ្ទះទី ២ សម្រាប់ខ្ញុំអញ្ជឹង!
ខ្ញុំពិតជារីករាយក្នុងការធ្វើការនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ បុគ្គលិកនៅទីនេះមានការគាំទ្រគ្នាទៅវិញទៅមក និងរួសរាយរាក់ទាក់ជាទីបំផុត។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះក្រុមហ៊ុននេះ ហើយខ្ញុំតែងតែរៀនអ្វីថ្មីៗរាល់ថ្ងៃ ពីលោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកដែលនៅជុំវិញខ្ញុំ។ នៅទីនេះពោរពេញទៅដោយឱកាសជាច្រើនសម្រាប់ខ្ញុំ ក៏ដូចជាបុគ្គលិកទូទៅ ក្នុងការរៀនសូត្រ និងការអភិវឌ្ឍជំនាញការងារដែលពួកយើងកំពុងធ្វើ។ ខ្ញុំស្រឡាញ់ MJQE ជាពិសេសវប្បធម៌នៃការចែករំលែកពីស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់យើង។ ទីនេះជាកន្លែងធ្វើការដ៏កក់ក្តៅមួយសម្រាប់រូបខ្ញុំ។
ខ្ញុំទទួលបានភាពកក់ក្តៅពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាគ្រឹះស្ថានអប់រំផ្តល់នូវគុណភាពដ៏ល្អ សម្បូរបែប និងផ្តល់នូវឱកាសដល់បុគ្គលិកប្រកួតប្រជែងស្នាដៃការងារដោយស្មើភាពគ្នា។ ការផ្តល់នូវគុណតម្លៃដល់បុគ្គលិកគ្រប់រូបពីសំណាក់ក្រុមហ៊ុន គឺជាការផ្តល់នូវឱកាសដ៏មានតម្លៃដល់បុគ្គលិក និងជាការលើកទឹកចិត្តឱ្យបុគ្គលិកបញ្ចេញឱ្យអស់ពីសមត្ថភាព និងការយកចិត្តទុកដាក់អភិវឌ្ឍខ្លួនឯងផ្សារភ្ជាប់នឹងភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ខ្ញុំមានក្តីរំភើបរីករាយជាពន់ពេកដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលផ្តល់នូវសេវាអប់រំឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។