thumbnail

មជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន

មជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន

មជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈស្នាដៃសិល្បៈរបស់ពួកយើង។ មជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន គឺជាមជ្ឈមណ្ឌលមួយដែលស្ថិតនៅក្រោម MJQE ហើយទទួលខុសត្រូវក្នុងការគូរគំនូរ សម្រាប់គ្រប់សាខាទាំងអស់។ បច្ចុប្បន្ន មជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន កំពុងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាភាពទាក់ទាញតាមរយៈស្នាដៃសិល្បៈគំនូរ ដែលគូរនៅលើផ្ទៃកំណាត់ និងលើជញ្ជាំងអគារសាលារៀន និងក្នុងថ្នាក់រៀន។ វិចិត្រករ នៃមជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន របស់យើងពោលពេញទៅដោយបទពិសោធន៍ និងគំនិតច្នៃប្រតិដ្ឋខ្ពស់នៅក្នុងស្នាដៃសិល្បៈគំនូរ។ ផ្ទាំងរូបគំនូរទាំងអស់ សុទ្ធតែមានភាពទាក់ទាញ ស្រស់ស្រាយ និងឆ្លុះបញ្ចាំងក្នុងការអប់រំសម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសាធារណៈជនទូទៅ។

បច្ចុប្បន្ន​នេះ​ តួនាទី​ និង​ការទទួលខុសត្រូវ​សំ​ខាន់​ៗរបស់​មជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន រួមមាន​៖

  • រៀបចំផែនការ​គូរគំនូរ​ រចនា​ ​និងច្នៃប្រតិដ្ឋគូរគំនូរ​គ្រប់​ប្រភេទ​នៅ​លើ​ជញ្ជាំង​ក៏ដូចជា​ធ្វើការ​កែ​លម្អរូប​គំនូរ​ចាស់​ៗឡើងវិញ​ ធ្វើ​ឱ្យ​វា​មាន​សោភ័ណភាព​កាន់តែ​ស្រស់​ស្អាត​ មាន​អត្ថន័យ​អប់រំ​ និង​មាន​ភាពទំនើប​ទាន់សម័យ​។
  • រៀបចំ​ដំណើរការ​គូរគំនូរ​ ដាក់​ផែនការ​ និង​អនុវត្តការងារ​ប្រកបដោយ​ប្រសិទ្ធភាព​។
  • ឆ្លើយតប​រាល់​សំណូមពរ​របស់​ផ្នែក​ផ្សេង​ៗ  ជាពិសេស​ចំពោះ​សំណូមពរ​របស់​គណៈគ្រប់គ្រង​ជាន់ខ្ពស់​ដើម្បី​រៀបចំផែនការ​  និង​ចាត់ចែង​ការងារ​នៅក្នុង​ក្រុម។

គំនូរដែលមជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន ផ្តល់ជូនរួមមាន៖

  • គំនូរចម្លងរូបថត
  • គំនូរទេសភាព
  • គំនូរជីវចល
  • គំនូរបុរាណ
  • គំនូរអរូបី
  • គំនូរព្រះបត់
  • គំនូរបែបរចនា
  • គំនូរ 3D
  • គំនូរអប់រំ