thumbnail

ផ្នែកប្រវត្តិសាស្ត្រ ម៉េងលី ជេ. គួច

ផ្នែកប្រវត្តិសាស្ត្រ ម៉េងលី ជេ.គួច

ផ្នែកប្រវត្ដិសាស្រ្ដរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ បង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងចងក្រងឯកសារប្រវត្តិសាស្រ្ត​របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ និង​ការកត់ត្រាលម្អិតពីការបង្កើតក្រុមហ៊ុន ដំណើរការនៃការរីកចម្រើន​ សមិទ្ធិផល បម្រែប្រួលផ្សេងៗ​​ និងការរួមចំណែកក្នុងវិស័យអប់រំកម្ពុជា។

១- ចក្ខុវិស័យ

ផ្នែកប្រវត្តិសាស្ត្រនឹងក្លាយជាផ្នែកសំខាន់មួយដែលកត់ត្រា និងប្រមូលចងក្រងនូវរាល់ខ្លឹមសារប្រវត្តិក្រុមហ៊ុន/ផ្នែក ប្រវត្តិថ្នាក់ដឹកនាំសំខាន់ៗ ប្រវត្តិគ្រូឆ្នើម សិស្សឆ្នើម និងរាល់សកម្មភាពដែលជាវឌ្ឍនភាពរបស់ក្រុមហ៊ុន ប្រកបដោយឧត្តមភាព។

២- បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខវិស័យរបស់ខ្លួន ផ្នែកប្រវត្តិសាស្ត្របានកំណត់បេសកម្មដូចតទៅនេះ៖

  • សហការជាមួយគ្រប់ផ្នែកដើម្បីតក់ត្រានិងចងក្រងឯកសារប្រវត្ដិក្រុមហ៊ុន ប្រវត្ដិផ្នែក។
  • កត់ត្រាប្រវត្ដិថ្នាក់ដឹកនាំ បុគ្គលិកឬគ្រូបង្រៀនឆ្នើម សិស្សានុសិស្សឆ្នើម ដើម្បីចងក្រងឯកសារសម្រាប់ក្រុមហ៊ុននិងសាលារៀន។
  • កត់ត្រាប្រវត្តិព្រឹត្តិការណ៍សំខាន់ៗដែលបានឡើងក្នុងក្រុមហ៊ុន​។
  • កត់ត្រារាល់ខ្លឹមសារសំខាន់ៗស្តីការកំណត់របស់ក្រុមហ៊ុន សម្រាប់ឱ្យបុគ្គលិកប្រតិបត្តិតាម។
  • ​ត្រៀមឱ្យរួចរាល់នូវប្រភពឯកសារ ដើម្បីបង្កភាពងាយស្រួលដល់ដំណើរការស្រាវជ្រាវពីសាវតាររបស់ផ្នែកនីមួយៗ។
  • ផ្តល់ទិន្នន័យប្រវត្តិរបស់ក្រុមហ៊ុន MJQ Group និងបុត្រសម្ពន្ធទាំងអស់ ជូនគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ចងក្រង ដើម្បីចងក្រងជាសៀវភៅ។
  • ប្រមូលឯកសារពីគ្រប់ផ្នែកមកតម្កល់ទុកក្នុងការិយាល័យប្រវត្តិសាស្ត្រ ដើម្បីងាយស្រួលរក។

៣- ផែនការណ៍សកម្មភាព

   ក- សកម្មភាពខាងក្នុងក្រុមហ៊ុន (ការិយាល័យប្រវត្តិសាស្ត្រ)

  • ប្រមូលទិន្នន័យ​មានស្រាប់ពីអ្នកកាន់ប្រវត្តិផ្នែកនីមួយៗ ដើម្បី​ពិនិត្យផ្ទៀងផ្ទាត់មុននឹងរៀបចំចងក្រង​ និងរក្សាទុក។
  • ​សម្ភាសថ្នាក់ដឹកនាំឬអ្នកពាក់ព័ន្ធដើម្បីប្រមូលទិន្នន័យលម្អិតទៅតាមបច្ចេកទេសស្រាវជ្រាវ និពន្ធ និងចងក្រង​ និងរក្សាទុក។
  • ចូលរួមព្រឹត្តិការណ៍និងកិច្ចប្រជុំនានា​ ដើម្បីកត់ត្រារបាយការណ៍ប្រវត្តិ។
  • តាមដានកាលវិភាគ​ផ្នែកនីមួយៗ​ ដើម្បីពិនិត្យ​នូវអ្វីដែលពាក់ព័ន្ធនឹងប្រវត្តិ ​ដើម្បីចូលរួមយកព័ត៌មានមកចងក្រង​រក្សារទុក។
  • បណ្តុះបណ្តាលបុគ្គលិកផ្ទៃក្នុងនិងបុគ្គលិកទទួលបន្ទុកកត់ត្រាតាមផ្នែកអំពីរបៀបចងក្រងឯកសារ រក្សាទុកឯកសារ និងការកត់ត្រា។
  • សហការជាមួយលេខាទូទៅសម្រាប់ការិយាល័ប្រតិបត្តិការ និងលេខាធិការជាន់ខ្ពស់​ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សា និងអគ្គនាយកប្រតិបត្ដិ​ អំពីការរក្សាឯកសារប្រវត្តិ ការងារទាក់ទងនឹងប្រវត្តិ និងកិច្ចការផ្សេងៗទៀត។
  • រៀប​ឯកសារឱ្យមានរបៀប (ឈ្មោះ កាលបរិច្ឆេទ ទីតាំង) និងរក្សាទុកឱ្យច្បាស់ ដើម្បីងាយស្រួលរក និងផ្តល់ទិន្នន័យជូនក្រុមការងារផលិតសៀវភៅប្រវត្តិ។

   ខ- សកម្មភាពផ្នែកផ្សេងៗផ្ដល់មកផ្នែកប្រវត្ដិសាស្រ្ដ

  • ផ្ទៀងផ្ទាត់ការផ្តល់សំណៅឯកសារប្រវត្តិផ្នែកជូនផ្នែកប្រវត្តិសាស្ត្រ ដើម្បីធានាបានថា ផ្នែកនិមួយៗបានផ្ញើរបាយការណ៍ និងកំណត់ហេតុ​​ទាក់ទងនឹងប្រវត្តិផ្នែកមកផ្នែកប្រវត្តិតាមកាលកំណត់។
  • ជូនដំណឹងដោយផ្ទាល់ ឬដាក់កាលវិភាគដល់ផ្នែកប្រវត្តិសម្រាប់ការចូលរួមក្នុងផ្នែក​ខ្លួន ​បើគិតថាជាព្រឹត្ដិការណ៍សំខាន់។
  • ​ចុះសម្ភាសប្រធាន ឬអនុប្រធានផ្នែកលើចំណុចខ្វះខាតទិន្នន័យប្រវត្តិ ដើម្បីឱ្យផ្នែកប្រវត្តិសាស្ត្រអាចចងក្រងបានពេញលក្ខណៈ។
  • ត្រួតពិនិត្យសំណេររបាយការណ៍ឬកំណត់ហេតុឱ្យលម្អិតនៃផ្នែកនីមួយៗ ក្នុងករណីផ្នែកប្រវត្តិសាស្ត្រពុំបានចូលរួម។

៤. ក្រុមការងារ

  • អឿ ស៊ីណា ប្រធានផ្នែកប្រវត្ដិសាស្រ្ដ
  • កែវ គីមអ៊ន ជំនួយការប្រវត្ដិសាស្រ្ដ
  • ទន ទិគួយ ជំនួយការអ្នកវាយអត្ថបទ (ហាត់ការ)