thumbnail

ផ្នែកគេហកិច្ច

ផ្នែកគេហកិច្ច

ផ្នែក​គេហកិច្ច​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​របស់​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ បច្ចុប្បន្ន​ផ្នែក​នេះ​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សម្ភារ​សាលា​ និង​បរិក្ខារ​សិក្សា​ផ្សេង​ៗដើម្បី​នាំមក​នូវ​គុណភាព​ និង​ស្តង់ដារ​ល្អ​បំផុត​ដែល​ប្រកប​ទៅ​ដោយ​អនាម័យ​ ភាព​ស្រស់​ស្អាត​ សុវត្ថិភាព​ និង​សោភ័ណភាព​នៅក្នុង​ក្រុមហ៊ុន​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ក្រុមការងារ​របស់​យើង​នឹង​ផ្តល់​នូវ​បរិយាកាស​ការងារ​ល្អ​ និង​ការរៀនសូត្រ​ប្រកបដោយ​អនាម័យ​ផាសុកភាព​ សម្រាប់​ការសម្រាក​របស់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​សិស្សានុសិស្ស​របស់​យើង​។

លើស​ពីនេះ​ ទៀត​ផ្នែក​គេហកិច្ច​ក៏​មាន​ក្រុមការងារ​ដើម្បី​ដាំ​ផ្កា​ និង​រុក្ខជាតិ​គ្រប់​ប្រភេទ​ដើម្បី​តុបតែង​អគារ​សាលារៀន​ កន្លែង​ទទួលភ្ញៀវ​ សួនកុមារ​ សាល​ប្រជុំ​ យ៉រ​ និង​ការិយាល័យ​របស់​ ​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ ក្រុម​របស់​យើង​ក៏​ធ្វើការ​បាញ់ថ្នាំ​មូស​ និង​សត្វល្អិត​គ្រប់​ប្រភេទ​រាល់ពេល​ចុង​សប្តាហ៍​ដើម្បី​ការពារ​ជំ​ងឺ​ផ្សេង​ៗ។ យើង​ក៏​ផ្តល់​សេវាកម្ម​សំអាត​ តាម​តម្រូវការ​ផង​ដែរ​។

សមាជិក​ការងារ​របស់​យើង​មាន​សុខភាព​ល្អ​ មាំមួន​ព្រោះ​យើង​ត្រូវការ​លើក​របស់​ធ្ងន់​ៗ ឬគ្រឿងសង្ហារិម​សម្រាប់​សំអាត​ ឬជួសជុល​។ សមាជិក​របស់​យើង​មានការ​បំពេញ​ការ​ងា​រយ៉ា​ងម​ម៉ា​ញឹក​។

ភារកិច្ច និងទំនួលខុសត្រូវចម្បងរបស់យើង៖

  • ផ្តល់សេវាកម្ម​សំអាតលម្អិត​។
  • កម្ចាត់​សត្វល្អិត​គ្រប់​ប្រភេទ​។
  • កម្ចាត់​មូសគ្រប់អគារ និងសាខា​ប្រចាំសប្តាហ៍។
  • ដាំ​ផ្កា​ និង​រុក្ខជាតិ​គ្រប់​ប្រភេទ​។
  • ត្រួតពិនិត្យ និង​ត្រូវធានាថា ​​រាល់​ថ្នាក់រៀន​​ ​សាលប្រជុំ​​​ និង​ការិយាល័យ​ ត្រូវតែ​ស្អាត​ និង​មានក្លិនក្រអូប​។
  • ទទួលខុសត្រូវ​ចំពោះ​​ការ​សំអាត​កញ្ចក់ទូទៅ។
  • ពិនិត្យមើល​រុក្ខជាតិ​ដោយ​ប្រុងប្រយ័ត្ន​មុន​ពេល​ទិញ​។
  • កាត់​មែកឈើ​ដែល​ងាប់​ ចេញ​ឱ្យ​ទាន់ពេល​វេលា​។
  • ថែ​សួន​ឱ្យ​បាន​ល្អ​ និង​ស្រស់​ស្អាត​។
  • ថែរក្សា​គ្រឿងសង្ហារិម​ និង​គ្រឿង​ឈើ​គ្រប់​ប្រភេទ​។
  • បាញ់ថ្នាំសម្លាប់មេរោគគ្រប់ប្រភេទ។