thumbnail

បេះដូងឪពុក

បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
កាលបរិច្ឆេទ ខែកក្កដា ឆ្នាំ២០២១
ចំនួនទំព័រ ៣១៤
ទំហំ ១០.៥ x ១៧.៥ សង់ទីម៉ែត្រ
ភាសា

ខ្មែរ

បេះដូងឪពុក

"បេះដូងឪពុក" គឺជាវណ្ណកម្មទី២ របស់កវីនិពន្ធ អឿ ស៊ីណា។ សៀវភៅនេះមានកម្រាស់ ៣១៤ទំព័រ ផ្សាយជាខេមរភាសា។ ស្នាដៃនេះ រៀបរាប់អំពីគំនិតអប់រំរបស់មាតាបិតាមានចំពោះកូនៗ និងការដាស់តឿនដល់យុវជនជំនាន់តាមរយៈផ្នត់គំនិតរបស់កវីនិពន្ធ ដែលផ្នត់គំនិតទាំងនោះ កវីនិពន្ធទទួលបានឥទ្ធិពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលតែងតែចែករំលែកទស្សនទានល្អៗចំពោះយុវជនជំនាន់ក្រោយ ឱ្យពួកគេខិតខំរៀនសូត្រ ដើម្បីជួយដល់សង្គមជាតិខ្មែរឱ្យមានភាពរីកចម្រើនឡើង។

សៀវភៅកំណាព្យកម្រាស់៣១៤ទំព័រនេះ នឹងធ្វើឱ្យអ្នកអានយល់ដឹងច្រើនអំពីការអប់រំកូនៗ ចេះកសាងសុភមង្គលក្នុងគ្រួសារ ចេះតស៊ូក្នុងដំណើរជីវិត និងចេះជំរុញលើកទឹកចិត្តខ្លួនឯង។ បន្ថែមពីនេះ នឹងធ្វើឱ្យអ្នកអានយល់ដឹងកាន់តែច្បាស់អំពីទស្សនៈនៃសីលធម៌ ការលើកកម្ពស់សមត្ថភាពខ្លួនឯង ការអប់រំកូនៗឱ្យបានល្អ និងទស្សនៈផ្សេងៗទៀត ដែលជាគតិអប់រំទូទៅដល់អ្នកអានផង។ លើសពីនេះទៅទៀត សៀវភៅនេះនឹងធ្វើឱ្យអ្នកអាន ជាពិសេសសិស្សនិស្សិត បានយល់ដឹងពីគន្លឹះរៀនសូត្រ ដើម្បីទទួលបានសមត្ថភាព ចំណេះដឹង និងផ្លែផ្កាពិតប្រាកដនៅថ្ងៃអនាគត។

AVAILABLE AT STORES:
  • KINOKUNIYA Book Stores
  • Monument Books and Toys (6 Locations)
  • International Book Center (IBC 4 Locations)
  • Peace Book Center (PBC 4 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • World Book Shop
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Behind Sisovat Book Shop
  • Under The Roof of Publishing House
  • Nokor Book
  • Seithakun Book Shop
  • Daily Plus
ONLINE:
  • Bookshouse Cambodia (Facebook page)
  • Ahgogo (Facebook page)
  • www.Buyloy.com
  • www.Amazon.com