អំពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

photo

ស្វាគមន៍មកកាន់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាប្រព័ន្ធអប់រំមួយដែលផ្តោតសំខាន់បំផុតទៅលើ គុណភាព វិន័យ និងសេវាកម្ម។ ប្រព័ន្ធអប់រំមួយនេះ បានផ្សារភ្ជាប់ និងស្របគ្នាទៅនឹងការប្រើប្រាស់គំនិតច្នៃប្រឌិត ការបង្កើតគំនិតថ្មីៗ និងការគិតស៊ីជម្រៅ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយរបស់យើង។ យើងតែងតែមានគំនិតសុទិដ្ឋិនិយមថា ប្រព័ន្ធអប់រំស្តង់ដារបស់យើង នឹងផ្តល់នូវការអប់រំល្អបំផុតសម្រាប់កូនៗរបស់លោកអ្នក និងជួយរៀបចំជីវិត និងតម្រង់ផ្លូវរបស់ពួកគេឱ្យពោរពេញទៅដោយចំណេះដឹងពិត ជាពិសេសការគោរពចំពោះខ្លួនឯង និងអ្នកដទៃ។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាព ចំណេះដឹង និងឥរិយាបថកូនៗរបស់លោកអ្នក ដើម្បីឱ្យពួកគាត់ក្លាយខ្លួនទៅជាអ្នកដឹកនាំវ័យក្មេងនាពេលអនាគត។ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ របស់យុវជនជំនាន់ក្រោយគឺជាផ្នែកអាទិភាពមួយដ៏សំខាន់របស់​បុគ្គលិក និងលោកគ្រូអ្នកគ្រូ ដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

អ្វីដែលយើងធ្វើ

ការអប់រំគឺជាវិស័យដែលត្រូវការបំផុត។ យើងអាចនិយាយបានថាវាជាគ្រឹះ និងឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងវិស័យផ្សេងទៀតដែលនឹងនាំឱ្យប្រទេសទាំងមូលមានសន្តិភាព និងការអភិវឌ្ឍ។

ខណៈពេលដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កំពុងមានការរីកចម្រើនខ្លាំងឡើងៗ គោលបំណងរបស់ក្រុមហ៊ុនមួយនេះ គឺដើម្បីផ្តល់សិទ្ធិ និងជំរុញភាពអង់អាចក្លាហានដល់សិស្សានុសិស្សរបស់ខ្លួន ដើម្បីឱ្យពួកគាត់សម្រេចគោលដៅសិក្សា និងអាជីពនាពេលអនាគត។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាក្រុមហ៊ុន ដែលផ្ដល់សេវាកម្មអប់រំ និងមានបុត្រសម្ពន្ធគឺ សាលារៀន អន្តរទ្វីប អាមេរិកាំង មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងស្ថាប័នផ្ដល់សេវាកម្មក្នុងការនាំសិស្សទៅសិក្សានៅក្រៅប្រទេស SOGO ។ ស្ថាប័នទាំងនេះ ផ្តល់ជូននូវកម្មវិធីជាច្រើនចាប់ពីថ្នាក់មត្តេយ្យរហូតដល់កម្មវិធីស្រាវជ្រាវថ្នាក់សាកលវិទ្យាល័យ។

គោលដៅចំបងរបស់យើងគឺលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ព្រោះយើងទាំងអស់គ្នាដឹងថាការអប់រំគឺជាវិស័យស្នូលមួយដែលអាចផ្លាស់ប្តូរជីវិតរបស់យើងឱ្យកាន់តែប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជឿជាក់ថាចំណេះដឹងពិតប្រាកដ គឺពិតជាមិនអាចកាត់ថ្លៃបានទេ ពីព្រោះវាជួយសិស្សានុសិស្សមានភាពក្លាហាន និងបណ្តុះការគិតស៊ីជម្រៅឱ្យបានច្រើន។ ដូច្នេះការវិនិយោគលើការអប់រំរបស់មនុស្សជំនាន់ក្រោយ គឺជាអ្វីដែលយើងបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត។

បេសកកម្ម

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្តល់ចំណេះដឹងពិតដល់សិស្សានុសិស្សទូទៅតាមរយៈការបង្រៀនដែលប្រកបដោយគុណភាព ការបំពាក់បរិក្ខារសិក្សារទំនើបៗ និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតក្នុងការសិក្សារស្រាវជ្រាវដោយអមជាមួយនឹងសកម្មភាពច្នៃប្រឌិតរបស់លោកគ្រូអ្នកគ្រូដើម្បីលើកកម្ពស់ការសិក្សា និងបទពិសោធន៍រៀនសូត្ររបស់សិស្សនុសិស្ស និងសាធារណជនទូទៅ។

ចក្ខុវិស័យ

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាក្រុមហ៊ុនវិស័យអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលផ្តោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្ម។

គោលបំណង

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លើកទឹកចិត្ត និងគាំទ្រដល់សិស្សានុសិស្សដើម្បីសំរេចគោលដៅសិក្សា និងអាជីពក្នុងការងាររបស់ពួកគាត់ទៅថ្ងៃអនាគត។

photo
photo

គុណតម្លៃស្នូល

ការបំពេញចិត្តអតិថិជន: យើងមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

គណនេយ្យភាព: យើងទទួលខុសត្រូវចំពោះសកម្មភាពរបស់យើង។ យើងគាំទ្រដល់ការសម្រេចចិត្តក្នុងការធ្វើអាជីវកម្មដោយផ្អែកលើបទពិសោធន៍ និងការវិនិច្ឆ័យដ៏ត្រឹមត្រូវ។

តុល្យភាព: យើងអាចបត់បែនបាន និងជួយសមាជិកក្រុមឱ្យមានតុល្យភាពរវាងការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។

ការទំនាក់ទំនងបើកចំហរ: សមាជិកក្រុមទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យមានការចែករំលែកទស្សនៈ ឬមតិយោបល់ដោយសេរី និងទំលំទូលាយ។

ការបែកចែកភារកិច្ច និងសិទ្ធិសម្រេច: យើងផ្តល់សិទ្ធិអំណាចក្នុងប្រតិបត្តិការការងារ និងរំហូរការងារ ដោយផ្អែកលើគោលការណ៍បែកចែកភារកិច្ច និងសិទ្ធិសម្រេច (TOCA)។

ការងារជាក្រុម: ពួកយើងតែងផ្តល់ការគាំទ្រ ជួយយកអាសាគ្នា និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។

ភាពត្រឹមត្រូវ: យើងសម្តែងភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរ។

ការគោរព: យើងចាត់ទុកភាគីពាក់ព័ន្ធរបស់យើងទាំងអស់ ប្រកបដោយការគោរព និងមានសារសំខាន់ស្មើៗគ្នា។

លទ្ធផល: យើងប្តេជ្ញាចិត្តផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មដែល ប្រកបដោយការពេញចិត្ត និងការលះបង់។

សហគមន៍ និងបរិស្ថាន: យើងខិតខំជួយអភិវឌ្ឍសហគមន៍ តាមរយៈការផ្តល់បរិយាកាសប្រកបដោយនិរន្តរភាព និងសុវត្ថិភាពខ្ពស់។

ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអប់រំដែលឈានមុខគេទៅលើវិស័យអប់រំ សុខាភិបាល​​​ និងការអភិវឌ្ឍសហគមន៍និងសង្គម។ ស្ថានទូតអាមេរិកបានថ្លែងថា “មជ្ឈមណ្ឌលភាសា ​អេ​ ​អាយ​ ​អាយ​ ដែលជាបុត្រសម្ព័នមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជា​មជ្ឈមណ្ឌល​អប់រំ​ឈានមុខគេ​ និងប្រកប​ដោយភាព​ច្នៃ​ប្រឌិត​មួយនៅក្នុង​ប្រទេស​កម្ពុជា​ហើយត្រូវបានគេ​ចាត់ទុកថា​ជា​គំរូ​សម្រាប់​សាលា​ដទៃទៀត​នៅក្នុង​ប្រទេសផងដែរ”

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចាប់ផ្តើមពីអគារសិក្សាចំនួន ១ខ្នង បុគ្គលិកចំនួន ៥នាក់ និងសិស្សចំនួន ៤នាក់។ ឥឡូវនេះក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានទីតាំងចំនួន ២០សាខា ដែលមានអគារសរុបចំនួន ២៨ទីតាំង សិស្សមានចំនួន ២៣.០០០នាក់ បុគ្គលិកចំនួន ២.៥៩៥នាក់ និងមានអតីតសិស្ស​ជាង​ ​៥៥.០០០​​នាក់ ដែល​កំពុង​រស់នៅ​ ​សិក្សា​ ​និងធ្វើការ​នៅ​ជុំវិញ​ពិភពលោក។​

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានភាពល្បីល្បាញពេញផ្ទៃប្រទេសដោយសារសេវាកម្មល្អ និងការអប់រំប្រកបដោយគុណភាពខ្ពស់ ហើយត្រូវបានគេទទួលស្គាល់ថាជាគ្រឹះស្ថានអប់រំធំមួយក្នុងចំណោមគ្រឹះស្ថានអប់រំដទៃទៀតក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ត្រូវគេទទួលស្គាល់ទៅលើការងារសប្បុរសធម៌របស់ខ្លួនតាមរយៈមូលនិធិ ម៉េងលី ជេ. គួច ផងដែរ។

ពានរង្វាន់ និងប័ណសរសើររបស់ពួកយើង