ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ពិតជាមានមោទនភាពណាស់ដែលជ្រើសរើសបានបុគ្គលិកដែលមានសមត្ថភាព និងសក្តានុពល ដើម្បីរួមចំណែកក្នុងការផ្តល់នូវគុណភាព វិន័យ និងសេវាកម្មល្អបំផុតសម្រាប់សិស្សានុសិស្សរបស់យើង។ បុគ្គលិករបស់យើងមានទឹកចិត្ត និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិជ្ជាជីវៈការងារ និងការលះបង់របស់ពួកគេ។ យើងមិនត្រឹមតែនាំមកនូវប្រព័ន្ធអប់រំស្តង់ដាសម្រាប់សិស្សរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជួយដល់អ្នកដែលមិនអាចបំពេញតំរូវការជាមូលដ្ឋានរបស់ពួកគេ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ផងដែរ។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាកន្លែងមួយដែលបុគ្គលិកមិនគួរមើលរំលងទៅការខិតខំប្រឹងប្រែង ភាពស្មោះត្រង់ និងការលះបង់។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើសម្រាប់ក្រុមហ៊ុន នោះអ្នកនឹងទទួលបានមកវិញលើសពីការរំពឹងទុករបស់អ្នក ហើយវានឹងនាំអ្នកទៅរកភាពជោគជ័យជាក់ជាមិនខាន។ វាគឺជាក្រុមហ៊ុនមួយ ដែលមិនដូចក្រុមហ៊ុនដទៃឡើយ។
ខ្ញុំសប្បាយចិត្តនឹងការងាររបស់ខ្ញុំ ព្រោះវាជាសញ្ញាណដំបូងនៃមាគ៌ាអាជីពរបស់ខ្ញុំ។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពក្នុងនាមជាបុគ្គលិមួយរូបនៃក្រុមហ៊ុននេះ គឺថាឈ្មោះនៃក្រុមហ៊ុនមួយនេះគឺបង្កប់អត្ថន័យនៃពាក្យ ”សេចក្តីសប្បុរស” និង “កិត្យានុភាព”។
ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាកន្លែងមួយដែលខ្ញុំបានរៀនសូត្រច្រើនពីការគ្រប់គ្រង វិធីសាស្រ្តធ្វើការដ៏មានប្រសិទ្ធភាព ច្បាប់ទម្លាប់ការងារ និងវប្បធម៌របស់ក្រុមហ៊ុន។ ពីថ្នាក់លើកំពូលដល់ថ្នាក់ក្រោម សុទ្ធតែបានចូលរួមយ៉ាងសកម្មទាក់ទងនឹងការចែករំលែកយោបល់ និងផ្នត់គំនិតថ្មីៗដើម្បីបង្កើនប្រសិទ្ធភាពការងារដល់គ្រប់ផ្នែកដែលពាក់ព័ន្ធ។ បុគ្គលិកនៅទីនេះមានភាពរួសរាយរាក់ទាក់ និងចេះយកអាសាគ្នាមិនថាពួកគេមានមុខតំណែង ឬរវល់យ៉ាងណាក៏ដោយ។ ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន មិនត្រឹមតែជាក្រុមហ៊ុនអប់រំសម្រាប់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាគឺសម្រាប់បុគ្គលិកគ្រប់លំដាប់ថ្នាក់។ យើងនៅទីនេះដូចជានគរតូចមួយដែលពលរដ្ឋទាំងអស់គោរពច្បាប់ និងវប្បធម៌របស់ពួកគេ ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សល្អរស់នៅក្នុងសង្គមមួយដ៏មានសុខសន្តិភាព។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាកន្លែងមួយដែលខ្ញុំឃើញថា ខ្លួនខ្ញុំរីកចម្រើនរាល់ថ្ងៃទាក់ទងនឹងការអប់រំ បទពិសោធន៍ និងវិន័យ។ វាជាកន្លែងដែលពោលពេញទៅដោយបរិយាកាសការងារល្អ ជាមួយវប្បធម៌ ដែលធ្វើឱ្យយើងគោរព និងស្រឡាញ់គ្នាដូចគ្រួសារតែមួយ។ វាដូចជាផ្ទះទី ២ សម្រាប់ខ្ញុំអញ្ជឹង!
ក្នុងនាមជាអ្នកផ្តល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ម៉េងលី ជេ. គួច មានសាលារៀនចំនួនពីរ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា គឺសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ក្រោមការដឹកនាំដ៏ឆ្នើមរបស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងការលះបង់ឥតឈប់ឈររបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់យើងទាំងអស់។ សាលារៀនទាំងពីររបស់យើងត្រូវបានគេទទួលស្គាល់ថា ជាស្ថាប័នអប់រំស្តង់ដា ប្រកបដោយបរិយាកាសការងារល្អប្រសើរ បំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ ដែលផ្តល់នូវបទពិសោធន៍បង្រៀន និងរៀនល្អបំផុតដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ក្រៅពីមានទីតាំង និងបរិក្ខារល្អបំផុតហើយនោះ ក្រុមហ៊ុនក៏យកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដោយផ្តល់ឱ្យពួកយើងនូវឱកាសស្មើគ្នាដើម្បីបង្ហាញសមត្ថភាពទៅតាមតួនាទី និងមុខតំណែងរបស់យើងរៀងៗខ្លួនផងដែរ។ ការណ៍ដែលក្រុមហ៊ុនរបស់យើងមានមូលនិធិសប្បុរសធម៌ ដើម្បីផ្តល់ជាជំនួយដល់អ្នកដែលកំពុងខ្វះខាត ធ្វើឱ្យខ្ញុំមានមោទនភាព និងកិត្តិយសបំផុតដែលបានចូលរួមជាចំណែកមួយនៃក្រុមហ៊ុនដ៏ឆ្នើមមួយនេះ។
ឃ្លាមួយពោលថា “ប្រសិនបើអ្នកមិនអាចជួយមនុស្សរាប់រយនាក់ យ៉ាងហោចណាស់ជួយបានត្រឹមម្នាក់ក៏បានដែរ”។ ខ្ញុំពិតជាមានសោមនស្សជាខ្លាំង ដែលបានបម្រើការងារជាមួយមូលនិធិ ម៉េងលី ជេ. គួច ដោយហេតុតែខ្ញុំស្រឡាញ់ពេញចិត្តក្នុងការជួយប្រជាពលរដ្ឋងាយរងគ្រោះ និងក្រីក្រ ជាពិសេសកុមារ ស្រ្តី និងជនពិការនៅតាមតំបន់ជនបទដាច់ស្រយាល។ នេះគឺជាទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ហើយមនុស្សគ្រប់រូបក៏គួរតែមានទំនួលខុសត្រូវនេះផងដែរ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកនៅលើផែនដីនេះ ដូចពាក្យស្លោកមួយពោលថា “រួមគ្នាដើម្បីកិច្ចការសប្បុរធម៌”។ ខ្ញុំពិតជាជឿជាក់ថា រាល់ការបរិច្ចាគរបស់អ្នកទាំងអស់គ្នា នឹងបង្កើតការផ្លាស់ប្តូរយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត។
បានជានាងខ្ញុំចូលរួមជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយសារខ្ញុំស្រឡាញ់ពេញចិត្ត ទស្សនវិស័យ ក្រុមហ៊ុនមួយនេះ។ ខ្ញុំបានឃើញការខំប្រឹងប្រែង និងលទ្ធផលរបស់គ្រឹះស្ថានអប់រំមួយនេះពិតជាបានផ្តល់ការគាំទ្រ ទៅដល់ការសិក្សារៀនសូត្រ តាមបែបទំនើបដល់សិស្សានុសិស្ស និងប្រជាជនកម្ពុជា រួមទាំងបានផ្តល់ឱកាសដល់ខ្ញុំ និងបុគ្គលិកដទៃទៀតក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹងការងារ ព្រមទាំងបានចូលរួមជួយលើកិច្ចការសង្គម និងមនុស្សធម៌។ ខ្ញុំមានភាពជឿជាក់ចំពោះក្រុមហ៊ុនមួយនេះ ចំពោះការផ្តល់នូវចំណេះដឹងពិត និងវិជ្ជាជីវៈ ពោរពេញទៅដោយសក្តានុពល ដល់ប្រជាជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន។
ខ្ញុំពិតជារីករាយក្នុងការធ្វើការនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ បុគ្គលិកនៅទីនេះមានការគាំទ្រគ្នាទៅវិញទៅមក និងរួសរាយរាក់ទាក់ជាទីបំផុត។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះក្រុមហ៊ុននេះ ហើយខ្ញុំតែងតែរៀនអ្វីថ្មីៗរាល់ថ្ងៃ ពីលោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកដែលនៅជុំវិញខ្ញុំ។ នៅទីនេះពោរពេញទៅដោយឱកាសជាច្រើនសម្រាប់ខ្ញុំ ក៏ដូចជាបុគ្គលិកទូទៅ ក្នុងការរៀនសូត្រ និងការអភិវឌ្ឍជំនាញការងារដែលពួកយើងកំពុងធ្វើ។ ខ្ញុំស្រឡាញ់ MJQE ជាពិសេសវប្បធម៌នៃការចែករំលែកពីស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់យើង។ ទីនេះជាកន្លែងធ្វើការដ៏កក់ក្តៅមួយសម្រាប់រូបខ្ញុំ។
ខ្ញុំទទួលបានភាពកក់ក្តៅពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាគ្រឹះស្ថានអប់រំផ្តល់នូវគុណភាពដ៏ល្អ សម្បូរបែប និងផ្តល់នូវឱកាសដល់បុគ្គលិកប្រកួតប្រជែងស្នាដៃការងារដោយស្មើភាពគ្នា។ ការផ្តល់នូវគុណតម្លៃដល់បុគ្គលិកគ្រប់រូបពីសំណាក់ក្រុមហ៊ុន គឺជាការផ្តល់នូវឱកាសដ៏មានតម្លៃដល់បុគ្គលិក និងជាការលើកទឹកចិត្តឱ្យបុគ្គលិកបញ្ចេញឱ្យអស់ពីសមត្ថភាព និងការយកចិត្តទុកដាក់អភិវឌ្ឍខ្លួនឯងផ្សារភ្ជាប់នឹងភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ខ្ញុំមានក្តីរំភើបរីករាយជាពន់ពេកដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលផ្តល់នូវសេវាអប់រំឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។