ដើម្បីអាចទិញមូលបត្រនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បាន វិនយោគិនត្រូវ ៖
- រើសក្រុមហ៊ុនមូលបត្រ ៖ វិនិយោគិនត្រូវជ្រើសរើសក្រុមហ៊ុនមូលបត្រមួយក្នុងចំណោមក្រុមហ៊ុនមូលបត្រ ដែលជាសមាជិករបស់ ផ.ម.ក. ហើយក្រុមហ៊ុនមូលបត្រនោះនឹងជួយវិនិយោគិនក្នុងការបើកគណនីជួញដូរ ។
- បើកគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រដែលបានជ្រើសរើស ៖ ឯកសារតម្រូវដើម្បីបើកគណនីជួញដូរ រួមមាន ៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ភ្ជាប់ជាមួយរូបថត ៤x៦ មួយសន្លឹក
- លេខអត្តសញ្ញាណវិនិយោគិន (ក្រុមហ៊ុនមូលបត្រអាចជួយធ្វើការស្នើសុំពីគណៈកម្មការមូលបត្រកម្ពុជា)