ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយផ្តោតសំខាន់លើភាសាខ្មែរ ភាសអង់គ្លេស និងភាសាចិន។ ខណៈពេលក្រុមហ៊ុនមានការអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនបានបង្កើតផ្នែកជាច្រើនផ្សេងទៀតទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុន ក្នុងនោះរួមមានគ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច (Mengly J. Quach University Press) ហៅកាត់ជាភាសាអង់គ្លេសថា MJQUP។ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើង កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ ដោយដំបូងឡើយមានឈ្មោះថា ក្រុមខ្មែរធីម (Khmer Team) និងក្រោយមកស្ថិតនៅក្រោមផ្នែក មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ម៉េងលី ជេ. គួច។
ការបង្កើត គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច នេះឡើង ក្នុងគោលបំណងសំខាន់គឺ ចែករំលែកព័ត៌មាននានា តាមរយៈការបោះពុម្ពផ្សាយឯកសារ ដែលផ្តោតសំខាន់លើសកម្មភាពរបស់គណៈគ្រប់គ្រង និងថ្នាក់ដឹកនាំក្រុមហ៊ុន ជាពិសេសសិស្សានុសិស្ស បុគ្គលិក នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង និងគ្រប់សកម្មភាពដែលមានទំនាក់ទំនងជាមួយស្ថាប័ន ដើម្បីលើកស្ទួយគុណតម្លៃ និងប្រជាប្រិយភាព រាប់ទាំងបុគ្គល និងស្ថាប័ន ផ្សព្វផ្សាយទៅដល់មជ្ឈដ្ឋានមហាជនទូទៅ ទូទំាងប្រទេស និងក្រៅប្រទេស ឱ្យបានស្គាល់ និងបានស្វែងយល់ពីកិត្យានុភាពវិជ្ជមាន ក៏ដូចជាទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈមូលនិធិ ម៉េងលី ជេ. គួច។
ជាងនេះទៅទៀត គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកម្ពស់វិន័យ គុណភាព និងសេវាកម្មរបស់ក្រុមហ៊ុន។ វាបានពង្រីកគោលដៅនៃឧត្តមភាពរបស់ខ្លួន ក្នុងការសិក្សាស្រាវជ្រាវ អាហារូបករណ៍ និងការអប់រំ តាមរយៈការបោះពុម្ពផ្សាយពាសពេញពិភពលោក។ ការបោះពុម្ពផ្សាយភាគច្រើនរបស់យើងគឺសំដៅទៅលើការងារសប្បុរសធម៌ទាក់ទងនឺងការអប់រំ និងវិស័យពាក់ព័ន្ធនានា តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច លើកទឹកចិត្តអ្នកនិពន្ធគ្រប់វ័យ គ្រប់ជំនាន់ និងផ្តល់ឱកាសឱ្យពួកគេ ដើម្បីឱ្យពួកគេបានបោះពុម្ពផ្សាយនូវស្នាដៃរបស់ពួកគេ។
គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានធ្វើការបោះពុម្ពផ្សាយជាសាធារណៈនូវសៀវភៅមួយចំនួន ដូចខាងក្រោម៖
តួនាទី និងទំនួលខុសត្រូវ
ទស្សនវិស័យ
យើងចង់ឃើញភាពរីកចម្រើនផ្នែកបញ្ញាស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការអាន ការទស្សនា ការស្តាប់នូវការផ្សព្វផ្សាយព័ត៌មាន ការបោះពុម្ពសៀវភៅ ជាពិសេស ចង់ឃើញប្រជាពលរដ្ឋស្រឡាញ់ការអាន ស្រឡាញ់ផ្នត់គំនិតនៃការចែករំលែករបស់ផ្នែក MJQUP បានកាន់តែទូលំទូលាយជាដើម។
ក្រុមការងារ