Just leave your keyword down here to find pages, news or events
អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ
សៀវភៅនេះ បានលើកយកទស្សនៈអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មកចងក្រង និងចែករំលែក តាមរយៈបំណកស្រាយខ្លីៗ អមដោយរូបភាព និងពណ៌ធម្មជាតិ។ ទស្សនៈនីមួយៗ ផ្តល់គន្លឹះក្នុងការជំរុញលើកទឹកចិត្ត បង្កើនជំនឿចិត្ត បំផុសសក្ដានុពល ក្រមសីលធម៌ និងទស្សនៈវិជ្ជមាន ជួយឱ្យអ្នកអានមានភាពធូរស្បើយ និងបណ្តុះសេចក្ដីស្មោះត្រង់ដែលយើងទាំងអស់គ្នាត្រូវការសម្រាប់ជាទុនក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់ដើម្បីឈោងចាប់យកអ្វីដែលយើងត្រូវការឱ្យលេចចេញជារូបរាងឡើងកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះ ស្នាដៃនេះលាតត្រដាងនូវអានុភាពនៃការចែករំលែកដែលជួយកសាងសង្គមឱ្យកាន់តែល្អប្រសើរ។ មិនតែប៉ុណ្ណោះ បានរួមចំណែកធ្វើឱ្យមានការរីកចម្រើនលូតលាស់ក្នុងសន្តានចិត្តមិត្តអ្នកអាន។
តាមរយៈសៀវភៅ “អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ” ឬ “You Are The Good. Better. Best.” លោកអ្នកពិតជាទទួលបានរសជាតិថ្មីនៃកម្រងទស្សនៈស្ដីពីជីវិតដ៏ប្រសើរជាងមុនមិនខាន។