Just leave your keyword down here to find pages, news or events
បណ្ដុំទស្សនៈ
«បណ្ដុំទស្សនៈ» គឺជាវណ្ណកម្មទី៧ របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ សៀវភៅនេះ រៀបរាប់អំពីដំណើរជីវិត បទពិសោធ និងភាពជោគជ័យ ដែលអ្នកឧកញ៉ាបានឆ្លងកាត់កន្លងមក។ ជាងនេះទៅទៀត វណ្ណកម្មនេះក៏រៀបរាប់អំពីការកសាងសុភមង្គល ការអប់រំ ការជំរុញលើកទឹកចិត្ត ភាពជាអ្នកដឹកនាំ មាគ៌ាបុគ្គលជោគជ័យ និងគតិអាជីវកម្មផងដែរ។
សៀវភៅកម្រាស់៣០៦ទំព័រនេះ នឹងផ្តល់ទស្សនទានដល់អានជុំវិញការកសាងសុភមង្គលក្នុងគ្រួសារ ការតស៊ូក្នុងដំណើរជីវិត និងចេះជំរុញលើកទឹកចិត្តខ្លួនឯង។ បន្ថែមពីនេះ នឹងធ្វើឱ្យអ្នកអានយល់ដឹងអំពីភាពជាអ្នកដឹកនាំ ឆ្លុះបញ្ជាំងពីមាគ៌ាទៅកាន់ភាពជោគជ័យ រួមទាំងយល់ដឹងពីគន្លឹះធ្វើអាជីវកម្មផងដែរ។ រឹតតែពិសេសសៀវភៅនេះនឹងធ្វើឱ្យអ្នកអាន ជាពិសេសសិស្សនិស្សិត បានយល់ដឹងពីគន្លឹះរៀនសូត្រ ថារៀនយ៉ាងម៉េចដើម្បីទទួលបានសមត្ថភាព ចំណេះដឹង និងផ្លែផ្កាពិតប្រាកដនៅថ្ងៃអនាគត៕