ចាប់ផ្តើមបន្តការសិក្សានៅទូទាំងសកលលោកដោយទំនុកចិត្តជាមួយនឹង SOGO ជាដៃគូដែលអ្នកអាចទុកចិត្តក្នុងការអប់រំបែបអន្តរជាតិ។
ការប្តេជ្ញាចិត្តរបស់យើង
នៅ SOGO យើងយល់យ៉ាងច្បាស់ថា ការសម្រេចចិត្តទៅសិក្សានៅក្រៅប្រទេសគឺជារឿងសំខាន់ខ្លាំងណាស់។ ហេតុដូច្នេះហើយបានជាក្រុមការងារយើងយកចិត្តទុកដាក់ ក្នុងការណែនាំអ្នកដើម្បីឱ្យទទួលបានជោគជ័យគ្រប់ជំហាន។ រាប់ចាប់ពីការជ្រើសរើសវគ្គសិក្សា កម្មវិធីសិក្សា និងស្ថាប័នអប់រំ ដល់ការដាក់ពាក្យសើ្នសុំទិដ្ឋាការ ហើយត្រូវធានាឱ្យបានថា ការធ្វើដំណើររបស់អ្នកទៅកាន់ប្រទេសដែលត្រូវសិក្សាប្រកបទៅដោយសុវត្ថិភាព។ យើងនៅទីនេះជួយគាំទ្រអ្នកជានិច្ច។ សេវាកម្មដ៏សម្បូរបែបរបស់យើងអាចជួយសម្រួលតាមគ្រប់តម្រូវការរបស់សិស្សានុសិស្ស និងអ្នកអាណាព្យា បាល។
ប្រវត្តិរបស់យើង
SOGO គឺជាផ្នែកមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលផ្តល់សេវាអប់រំឈានមុខ គេនៅកម្ពុជា។ ជាមួយនឹងបទពិសោធជាង២០ឆ្នាំក្នុងការផ្ដល់សេវាដល់សិស្សានុសិស្សជាង ២៤,០០០នាក់ និងអតីតសិស្ស ១៥០,០០០នាក់ SOGO នាំមកនូវជំនាញឯកទេសដែលមិន អាចប្រៀបផ្ទឹមបានមកជូនលោកអ្នក។ យើងផ្តល់ជូននូវដំណោះស្រាយដ៏សម្បូរបែប សម្រាប់សេវាកម្មទៅសិក្សានៅបរទេស រួមទាំងដំណើរទស្សន កិច្ចសិក្សានៅក្រៅប្រទេស វគ្គសិក្សាខ្លីៗ និងកម្មវិធីជាច្រើនទៀត។
ដៃគូរបស់យើង
ពួកយើងផ្តល់អាទិភាពខ្ពស់លើការកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយដៃគូសហការរបស់ពួកយើង ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីតម្រូវការ និងលក្ខខណ្ឌចាំបាច់នានារបស់សិស្សានុសិស្ស។ តាមរយៈកិច្ចសហការជាមួយ Adventus.io, EducationUSA, សេវាកម្មផ្លាស់ប្តូរវប្បធម៌ អន្តរជាតិ (ICES) និងដៃគូសហការជាច្រើនផ្សេងទៀត យើងធានាបានថា សិស្សានុសិស្សនឹងមានឱកាសទទួលបានជម្រើសនៃការសិក្សាអប់រំដ៏សម្បូរបែប និងចម្រុះនៅជុំវិញពិភពលោក។
អំពីដៃគូរបស់យើង
Adventus.io មានដៃគូសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាង ១,៥០០កន្លែង នៅទូទាំងសកលលោក និងប្រើប្រាស់វិធីសាស្ត្រទំនើបដើម្បីផ្គូផ្គងចំណង់ចំណូលចិត្ត ប្រវត្តិសិក្សា ទៅនឹងគោលដៅអាជីពរបស់សិស្សានុសិស្សម្នាក់ៗ ដោយឡែក EducationUSA, ICES និងដៃគូសហការដទៃទៀត តែងតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការអប់រំអន្តរជាតិ និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីធ្វើឱ្យបទពិសោធន៍នៃការសិក្សារបស់សិស្សានុសិស្សនៅជុំវិញពិភពលោក កាន់តែមានភាពសម្បូរបែប។
សេវាកម្មដ៏សម្បូរបែប
ក្រៅពីនេះ ពួកយើងក៏មានផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងសម្របសម្រួលលើការធ្វើទិដ្ឋាការ (Visa) ទៅកាន់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក ដែលនឹងធ្វើឱ្យដំណើរការនៃការធ្វើដំណើរទៅកាន់បរទេសរបស់អ្នកកាន់តែមានភាពងាយស្រួល សាមញ្ញ និងរហ័សទាន់ចិត្ត។
ដំណើរទស្សនកិច្ចសិក្សានៅក្រៅប្រទេស និងការរៀនវគ្គ សិក្សាខ្លីៗ
SOGO មានរៀបចំដំណើរទស្សនកិច្ចសិក្សានៅក្រៅប្រទេស និងមានផ្ដល់វគ្គជំនាញសិក្សាខ្លីៗ ដើម្បីផ្តល់ជូនសិស្សានុសិស្សនូវបទពិសោធសិក្សា ព្រមទាំងឱកាសឈ្វេងយល់អំពីវប្បធម៌របស់ប្រទេសផ្សេងៗ។ កម្មវិធីសិក្សាទាំងអស់នេះបានបង្កើនការយល់ដឹង និងធ្វើឱ្យទស្សនវិស័យរបស់ពួកគេកាន់តែទូលំទូលាយ។
អ្វីដែលធ្វើឱ្យយើងប្លែកពីគេ
នៅ SOGO យើងទៅលើសពីការសិក្សាទៅទៀត។ យើងបង្ហាញជាសង្ខេបអំពី ស្ថាប័នអប់រំដែលផ្ដល់តម្លៃលើបរិយាបន្ន ភាពចម្រុះ និងការចូលរួមក្នុងសហគមន៍។ ធនធានរបស់យើងបង្ហាញពីសាកលវិទ្យាល័យដែលមានវប្បធម៌ល្អ សេវាកម្មគាំទ្រនិស្សិតដ៏ល្អ និងឱកាសក្រៅកម្មវិធីសិក្សាសម្បូរបែប ព្រមទាំងផ្តល់សិទ្ធិអំណាចដល់និស្សិត ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវនៅក្នុងថ្នាក់រៀន។
ខ្លឹមសាររួម
ចាប់ពីវគ្គបណ្តុះបណ្តាលខ្លីៗរហូតដល់ដំណើរទស្សនកិច្ចសិក្សានៅក្រៅប្រទេស និងកម្មវិធីផ្លាស់ប្តូរការសិក្សានៅថ្នាក់វិទ្យាល័យ SOGO ប្តេជ្ញាធ្វើឱ្យការផ្ដល់សេវាកម្មសិក្សាប្រកបដោយគុណភាពដល់សិស្សានុសិស្សទាំងអស់នៅជុំវិញពិភពលោក។ ជ្រើសរើស SOGO ដើម្បីទទួលបានបទពិសោធសិក្សានៅក្រៅប្រទេសដោយរលូន និងជាកន្លែងដែលការសិក្សាបែបផ្លាស់ប្ដូររបស់អ្នកចាប់ផ្តើម។
Visit Website
