thumbnail

រ៉ូស្ទឺកាហ្វេ

 

 

ព័ត៌មានអំពី រ៉ូស្ទឺកាហ្វេ

ផ្នែករ៉ូស្ទឺកាហ្វេ (Rooster Café) គឺជាផ្នែកមួយដែលដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់សេវាកម្មភេសជ្ជៈជូនដល់អតិថិជននៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ហើយក៏ជាផ្នែកមួយក្នុងការជួយអភិវឌ្ឍ និងរកចំណូលជូន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនផងដែរ។ លើសពីនេះទៅ​ទៀត ផ្នែក រ៉ូស្ទ័រកាហ្វេ ត្រូវបានបើកដំណើរការនៅខែមេសា ឆ្នាំ ២០០៥ ដែលមានទីតាំងនៅគ្រប់អគារ​នៃក្រុមហ៊ុន ម៉េង លី ជេគួច អេឌ្យូខេសិន។ បច្ចុប្បន្ននេះយើងមានហាងចំនួន១៨ កន្លែង ដែលកំពុងដំណើរការ ហើយវាមិនត្រឹមតែជាកន្លែងសំរាប់ញ៉ាំកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសម្រាប់សម្រាកលំហែផងដែរ។ រ៉ូស្ទ័រកាហ្វេមានបរិយាកាសល្អ មានផាសុកភាព សុខសុវត្ថិភាព​ និងជាកន្លែងដែលសិស្សានុសិស្សអាចបំពេញកិច្ចការរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ មួយវិញទៀត រ៉ូស្ទ័រកាហ្វេក៏ជាជម្រើសដ៏ប្រសើរ សម្រាប់ការជួបជុំជាមួយមិត្តភក្តិ និងមិត្តរួមថ្នាក់ក្នុងធ្វើការពិភាក្សាកិច្ចការងារ រៀនសូត្រ។

រ៉ូស្ទ័រកាហ្វេមានលក្ខណៈពិសេសខុសប្លែកពីហាងកាហ្វេទូទៅដទៃទៀត ដោយសារតែមានទីតាំង និង មានភាពងាយស្រួល ស្ថិតក្នុងបរិវេណសាលាស្រាប់ជាមួយបរិយាកាសដ៏គួរឱ្យចាប់អារម្មណ៍។ រ៉ូស្ទ័រកាហ្វេ គឺជាកន្លែងដែលមាន អនាម័យ និងផ្តល់ជូននូវបរិយាកាសស្រស់ស្រាយដល់សិស្សានុសិស្សក្នុងការប្រាស្រ័យទាក់ទងគ្នានឹងគ្នា ម្យ៉ាងទៀតមានភាពស្ងប់ស្ងាត់អំណោយផលសម្រាប់សិស្សអានសៀវភៅ ធ្វើមេរៀន និងកិច្ចការផ្សេងៗដែលខ្លួនចូលចិត្តនៅទីនោះ។ ពិសេសជាងនេះទៅទៀត រ៉ូស្ទ័រកាហ្វេក៏មានបម្រើសេវាកម្មអាហារ សម្រន់សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផងដែរ ដែលប្រកបដោយគុណភាព និងរសជាតិឆ្ងាញ់ពិសារ។ រ៉ូស្ទ័រកាហ្វេ ទាំងអាហារ និងភេសជ្ជៈត្រូវបានហាមឃាត់នូវ​ប្រភេទមួយចំនួនដូចជា ប្រភេទកាហ្វេអ៊ីនខ្ពស់ ហើយនិងសម្រាប់ម្ហូប គឺមិនត្រូវមានរសជាតិប្រៃពេក ផ្អែមពេក និងជាតិខ្លាញ់ ត្រូវបានកំណត់សម្រាប់កូនក្មេងដែរមានអាយុក្រោម ១០ឆ្នាំ ដល់ ១២ឆ្នាំ។ ជាពិសេស រ៉ូស្ទ័រកាហ្វេ របស់យើងមិនលក់ភេសជ្ជះប៉ូវកម្លាំង  ឬ ភេសជ្ជៈដែលហាមឃាត់ដូចជា ទឹកផ្លែឈើ ទឹកដោះគោជូរ ឬផលិតផលដែលមានកម្រិតជាតិស្ករច្រើន។ សម្រាប់ភេសជ្ជៈទឹកដោះគោ ទឹកសណ្តែក ឬកាកាវទឹកដោះគោដែលមានជាតិស្ករតិច ត្រូវបានអនុញ្ញាត។