ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍
ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយនឹងផ្នែកផ្សេងៗទៀតនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទាក់ទងនឹង ការផ្តួចផ្តើមគំនិត និងទស្សនទានអាជីវកម្មថ្មីៗ ក្នុងគោលបំណងជួយធ្វើឱ្យប្រសើរឡើងនូវម៉ូឌែលអាជីវកម្មមានស្រាប់របស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន នេះ។ ផ្នែកនេះ ក៏ធ្វើការកំណត់លក្ខណៈទំនិញ ឬសេវាកម្ម រួមទាំងឱកាសអាជីវកម្មថ្មីៗ ក្នុងគោលបំណងធ្វើឱ្យប្រាកដប្រជានូវការរីកចម្រើននៃក្រុមហ៊ុន ក៏ដូចជាការប្រកួតប្រជែងក្នុងទីផ្សារ។ អាស្រ័យហេតុនេះ នាយកដ្ឋានមួយនេះនឹងតម្រូវឱ្យមានការសហការយ៉ាងសស្រាក់សស្រាំជាមួយផ្នែកផ្សេងៗ ជាពិសេសផ្នែកអាជីវកម្ម ព្រមទាំងផ្នែកលក់ និងទីផ្សារ។
វត្ថុបំណងនៃផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺការចូលរួមចំណែកក្នុងការបង្កើតឡើងនូវយុទ្ធសាស្រ្តជាច្រើនក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនិញ ឬសេវាកម្មតាមរយៈការស្រាវជ្រាវទីផ្សារ និងការសហការជាមួយនឹងផ្នែកផ្សេងៗ។
តួនាទី និងទំនួលខុសត្រូវ៖
- ដឹកនាំការស្រាវជ្រាវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងរបស់ក្រុមហ៊ុនទាក់ទងនឹងគំរូនៃប្រព័ន្ធអប់រំ និងដៃគូប្រកួតប្រជែង។
- អភិវឌ្ឍ និងអនុវត្តផែនការយុទ្ធសាស្រ្ត ក៏ដូចជាទិសដៅសម្រាប់ក្រុមការងារឱ្យសមស្របទៅនឹងប្រតិបត្តិការនៃក្រុមហ៊ុន។
- ផ្តល់ឱ្យនូវការតម្រង់ទិសក្នុងការផ្តល់ដំណោះស្រាយបែបវិភាគកម្រិតខ្ពស់ និងយុទ្ធសាស្ត្រនានា ក្នុងការសម្រេចចិត្តថ្មី និងមានស្រាប់។
- ត្រួតពិនិត្យ កំណត់ ផ្តល់អនុសាសន៍ និងអនុវត្ត នូវដំណើរការថ្មី ឬដំណើរការរួមបញ្ចូលក្នុងក្រុមហ៊ុន។
- អភិវឌ្ឍបច្ចេកទេសក្នុងការលក់ ដើម្បីធានាបានថាការលក់ទំនិញ ឬសេវាកម្មទទួលបានលទ្ធផលល្អប្រសើរ។
- ផ្តល់ឱ្យនូវជំនាញឯកទេសសម្រាប់ការផលិតក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវការធ្វើផែនការដែលមានស្រាប់ ការប្រតិបត្តិ និងការវាយតម្លៃនៃគម្រោង។