ការិយាល័យប្រតិបត្តិការ
ការិយាល័យប្រតិបត្តិការ ជាការិយាល័យទទួលបន្ទុកទៅលើការងារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាការងារជួយសម្រេចលើចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនទាំងមូល។ ការិយាល័យនេះទទួលបន្ទុកផ្នែកប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុនរួមមានដូចជា ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ ផ្នែកកាមេរ៉ាសុវត្ថិភាព ផ្នែកគ្រប់គ្រងអចលនទ្រព្យ ការិយាល័យអធិការកិច្ច មជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន ផ្នែកផលិតកម្មទូទៅ និងការិយាល័យនីតិកម្ម។
ការិយាល័យប្រតិបត្តិការដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញការងារដូចខាងក្រោម៖
- រាយការណ៍ និងធ្វើការងារផ្ទាល់ជាមួយស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
- ប្រតិបត្តិ និងអនុវត្តយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន
- អនុវត្តតាមការផ្លាស់ប្តូរ ឬការផ្តូចផ្តើមថ្មីរបស់ក្រុមហ៊ុន
- គ្រប់គ្រង និងជួយជំរុញដល់ការរីកលូតលាស់របស់បុគ្គលិក
- ទទួលបន្ទុកប្រតិបត្តិការផ្សេងៗនៃអាជីវកម្មដែលកំពុងដំណើរការជាមួយក្រុមហ៊ុន
- ផ្តល់ការគាំទ្រ និងសម្របសម្រួលការងារដល់ការិយាល័យ ឬផ្នែកនីមួយៗ
- វិភាគទិន្នន័យ ដើម្បីធ្វើការសម្រេចចិត្តទៅលើប្រតិបត្តិការការងារ ឬសកម្មភាពនានា
- ពិនិត្យនូវរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍ការលក់ និងសកម្មភាព ព្រមទាំងទិន្នន័យផ្សេងៗទៀត ដើម្បីវាស់វែងអំពីផលិតភាព និងគោលដៅសម្រេច ហើយកំណត់នូវចំណុចដែលត្រូវការកាត់បន្ថយចំណាយ និងកែលម្អកម្មវិធីឱ្យប្រសើរឡើង។