thumbnail

ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ

ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ

ការិយាល័យ​នេះ​ជា​ការិយាល័យ​ដែល​ធ្វើ​របាយការណ៍​ផ្ទាល់​ទៅ​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​។ ដោយ​ជា​ការិយាល័យ​ផ្ទាល់​របស់​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ តួនាទី​របស់​ការិយាល័យ​នេះ​គឺ​ផ្តល់​នូវ​ការ​ជួយ​ផ្ទាល់​ ការ​ជួយ​លើ​ប្រតិបត្តិ​ការ​ រដ្ឋបាល​ ហិរញ្ញវត្ថុ​ និង​ការ​អភិ​វឌ្ឍ​ផ្សេង​ៗទៅដល់​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​។ ការិយាល័យ​នេះ​ គឺជា​ចំណុច​គោល​ទីមួយ​នៃ​ទំនាក់ទំនង​ផ្នែក​ខាងក្នុង​ និង​ខាងក្រៅ​ដែល​ទាក់ទង​នឹង​គ្រប់​កិច្ចការ​របស់​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​។ វា​ក៏​ជា​ការិយាល័យ​មួយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមប្រឹក្សា​ភិបាល​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ និង​ការិយាល័យ​សំ​ខាន់​ផ្សេង​ៗដែល​ឋិតនៅ​ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​។ ម៉្យាងទៀត​ការិយាល័យ​នេះ​ក៏​ធ្វើការងារ​ទៅលើ​ការរៀបចំ​ និង​សម្របសម្រួល​លើ​ការងារ​អនុវត្ត​ ទំនាក់ទំនង​ខាងក្រៅ​ និង​គម្រោង​ពិ​សេស​ផ្សេង​ៗខាងក្រៅ​ប្រទេស​។ លើស​ពីនេះ​ទៀត​ ការិយាល័យ​កិច្ចការ​វប្បធម៌​ដែល​ចំណុះ​ឱ្យ​ការិយាល័យ​មួយ​នេះ​ក៏​មាន​តួនាទី​ផង​ដែរ​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​ និង​កម្មវិធី​សំ​ខាន់​ផ្សេង​ៗសម្រាប់​ក្រុមហ៊ុន​។

ទំនួល​ខុសត្រូវ​របស់​ការិយាល័យ​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ រួមមាន​៖

  • សម្របសម្រួលជាមួយក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន
  • សម្របសម្រួលលើកិច្ចការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
  • សម្របសម្រួល​ជាមួយ​គ្រប់​ផ្នែក​ដែល​ស្ថិតនៅ​ក្រោម​ផ្ទាល់​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • ជួយដល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្នុងការណាត់ជួប កិច្ចប្រជុំ ដំណើរកម្សាន្ត និងកម្មវិធីផ្សេងៗ
  • សរសរ ពិនិត្យនូវខ្លឹមសារ និងមាតិកា នៃការប្រជុំ សុន្ទរកថា សេចក្តីជូនដំណឹង លិខិត និងឯកសារដែលពាក់ព័ន្ធផ្សេងៗទៀត
  • ដឹកនាំ និងអភិវឌ្ឍការងារផ្សេងៗដែលត្រូវបានដាក់ឱ្យថ្នាក់ដឹកនាំ និងផ្នែកដែលពាក់ព័ន្ធផ្សេងៗរួចធ្វើរបាយការណ៍ជូនស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយកប្រតិបត្តិ
  • សម្របសម្រួលជាមួយការិយាល័យផ្សេងៗក្នុងការធានានូវការសម្រេចចិត្ត ឬផែនការផ្សេងៗ របស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ និងថ្នាក់ដឹកនាំផ្សេងៗត្រូវបានទទួលអនុវត្ត និងសម្រចបានល្អ
  • ជួយដល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ លើការងារទាក់ទងទៅនឹងគោលការណ៍ និងឯកសារផ្សេងៗ
  • ជួយមើលការងារ ត្រួតពិនិត្យសៀវភៅផ្សេងៗសម្រាប់បោះពុម្ពដល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
  • ជួយដល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ លើការងារនៃការទំនាក់ទំនងក្នុង និងក្រៅព្រមទាំងលើការងារជាមួយផ្នែកសារព័ត៌មាន
  • ត្រួតពិនិត្យខ្លឹមសារ ឬមាតិកានៃព័ត៌មាន និងវីឌីអូ ដែលពាក់ព័ន្ធជាមួយ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ មុនពេលផ្សព្វផ្សាយ ឬចាក់ផ្សាយ
  • ត្រួតពិនិត្យប្រចាំថ្ងៃនូវរូបភាពទាំងក្នុង និងក្រៅសាធារណៈ ព្រមទាំងភាពល្បីល្បាយផ្សេងៗ របស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ហើយដកចេញនូវរូបភាពដែលធ្វើឱ្យប៉ះពាល់ចំណុចអវិជ្ជមានផ្សេងៗដែលកើតមាន
  • ជួយដល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ លើរាល់ការងារលេខាធិការ
  • រក្សាទុករាល់ឯកសារដើម និងផ្លូវការផ្សេងៗរបស់ក្រុមហ៊ុន
  • រក្សាទុកឯកសារផ្ទាល់ខ្លួនរបស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ