បោះពុម្ពដោយ |
គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច |
កាលបរិច្ឆេទ |
ខែមេសា ឆ្នាំ២០១៩ |
ចំនួនទំព័រ |
៣៤៦ |
ទំហំ |
១៤.៨ x ២២.៧ សង់ទីម៉ែត្រ |
ភាសា |
ខ្មែរ |
គំនិតរកស៊ី គួច ម៉េងលី
«គំនិតរកស៊ី គួច ម៉េងលី» ខ្លឹមសារនៃសៀវភៅនេះ គឺទាក់ទងនឹងទ្រឹស្ដីនៃការអនុវត្តផ្ទាល់ក្នុងជីវិតក្នុងអាជីពជាធុរជន (ជាគំនិត ជាទស្សនទាន ជាយោបល់ ការយល់ឃើញ និងបទពិសោធផ្ទាល់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងនាមជាធុរជនវិស័យអប់រំឈានមុខគេនៅកម្ពុជា)។ បង្ហាញពីគំនិតយ៉ាងសម្បូរបែប ជុំវិញយុទ្ធសាស្ត្រធ្វើជំនួញប្រកបដោយនិរន្ដរភាព។ ផ្ដល់វិធីសាស្ត្រនិងគន្លឹះក្នុងការលើកទឹកចិត្តខ្លះៗដើម្បីសម្រេចគោលដៅជីវិត មិនថាក្នុងអាជីពការងារ គ្រួសារ ការសិក្សា និងសហគមន៍ជាដើម។ បណ្ដុះឱ្យមានភាពក្លាហាន រឹងមាំ មានឆន្ទៈ មនសិការ ការទទូច តស៊ូព្យាយាម ម្ចាស់ការ និងមិនងាយចុះចាញ់បញ្ហាចំពោះមុខ និងបណ្ដុះឱ្យមានវប្បធម៌ចែករំលែក ដោយការបរិច្ចាគថវិកាដែលបានពីសង្គមទៅឱ្យសង្គមវិញ។