បោះពុម្ពដោយ |
គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច |
កាលបរិច្ឆេទ |
ខែកញ្ញា ឆ្នាំ២០១៦ |
ចំនួនទំព័រ |
១៩៤ |
ទំហំ |
១៤.៨ x ២២.៧ សង់ទីម៉ែត្រ |
ភាសា |
ខ្មែរ |
Mengly J. Quach’s Business Concepts
«ទស្សនៈជាជីវកម្ម គួច ម៉េងលី» រៀបរាប់តាមលំដាប់នៃកម្រិតទស្សនៈស្ដីពីបទពិសោធជោគជ័យផ្ទាល់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងដំណើរជីវិតជាអ្នកអប់រំ និងជាអ្នកជំនួញអស់រយៈពេល១៣ឆ្នាំកន្លងមក។ ស្នាដៃនេះមានផ្ទុកដោយកម្រងទស្សនៈគ្រប់គ្រងអាជីវកម្ម ដែលបានរៀបរាប់លម្អិតពីមូលដ្ឋានគ្រឹះដ៏សាមញ្ញបំផុត ដើម្បីជួយឱ្យយើងអាចត្រៀមខ្លួនធ្វើជាអ្នកដឹកនាំអាជីវកម្មដ៏ឆ្នើមក្នុងសមាហរ័ណកម្មថ្មី នៃចរន្ដសាកលភាវូបនីយកម្មនិងទំនើបកម្មសង្គមផ្នែកធុរកិច្ច។
ទស្សនៈអាជីវកម្ម គួច ម៉េងលី ពិតជាសៀវភៅដែលផ្ទុកពេញដោយអត្ថន័យនៃជំនឿចិត្ត ភាពជឿជាក់ សេចក្ដីសោមនស្ស សុទិដ្ឋិនិយម និងសេចក្ដីស្មោះត្រង់ដែលយើងអាចអនុវត្តក្នុងសង្គមជាក់ស្ដែង ដើម្បីធ្វើឱ្យអ្វីៗគ្រប់យ៉ាងកាន់តែមានលំនឹងប្រសើរឡើងក្នុងពិភពមុខជំនួញ។ សៀវភៅនេះ ពន្យល់និងបកស្រាយទស្សនៈខ្លីៗយ៉ាងលម្អិតស្ដីពីគំនិតអាជីវកម្មគ្រប់ស្ថានភាព កាលៈទេសៈ និងពិតជាឆ្លើយតបបានគ្រប់តម្រូវការ នៃអ្នកដែលមានបំណងចង់អភិវឌ្ឍខ្លួនដើម្បីត្រៀមក្លាយជាអ្នកធ្វើអាជីវកម្មដ៏ជោគជ័យនាអនាគត។