thumbnail

ផ្នែកថែទាំ និងគេហកិច្ច

ផ្នែកថែទាំ

ផ្នែក​ថែ​ទំា​អគារ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​ ​សិន​។ សព្វថ្ងៃ​នេះ​ ផ្នែក​ថែ​ទំា​អគារ​ មាន​តួនាទី​គ្រប់គ្រង​ និង​ថែទាំ​រាល់​កិច្ចការ​ងារ​ដែល​រួមមាន​ ការងារ​ទូទៅ​ក្នុង​អគារ​ ដូចជា​ ការរចនា​ ការ​តុបតែង​លម្អ​ ការជួល​ជុល​ ការពិនិត្យ​គ្រឿងម៉ាស៊ីន​ អេ​ឡិច​ត្រូ​និច​ និង​ទុយោ​ទឹក​ ព្រមទាំង​សម្ភារ​ដ៏​ទៃ​ទៀត​ដែល​មាន​តាម​អគារ​ ពោល​គឺ​ដើម្បី​ឱ្យ​អគារ​របស់​យើង​មាន​ភាព​ស្រស់​ស្អាត​សម្រាប់​បម្រើ​ដល់​អ្នកអាណាព្យាបាល​សិស្ស​ ឬដល់​សិស្សានុសិស្ស​ផ្ទាល់​ប្រកបដោយ​គុណភាព​ ផាសុកភាព​ និង​សុវត្ថិភាព​។

ជាង​នេះ​ទៀត​ ផ្នែក​ថែ​ទំា​អគារ​ ​បម្រើ​ជូន​នូវ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវ​: និង​ជំនាញ​ច្បាស់លាស់​ ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​សម្រេចបេសកកម្ម​ ចក្ខុវិស័យ​ និង​និរន្ត​ភាព​របស់​ខ្លួន​។ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ និង​ការប្រតិបត្តិ​ការ​ការងារ​ដោយ​រលូន​ រាល់​អគារ​ទាំងអស់​ត្រូវ​មាន​បុគ្គលិក​ផ្នែក​ថែ​ទំា​អគារ​ម្នាក់​ ដើម្បី​ប្រចាំការ​ និង​ដោះស្រាយ​បញ្ហា​ណាមួយ​ដែល​កើតឡើង​។ ក្នុងករណី​ដែល​មាន​បញ្ហា​ ពួកគាត់​នឹងអាច​ដោះស្រាយ​បាន​ទាន់ពេល​ និង​មានប្រសិទ្ធភាព​ ដោយមាន​ការ​សហការ​គ្នា​ជា​ក្រុម​បាន​យ៉ាង​ល្អ​ប្រសើរ​។

ភារកិច្ចចម្បង និងទំនួលខុសត្រូវការងារ៖ 

ការទទួលខុសត្រូវ​ចម្បង​របស់​ផ្នែក​ថែ​ទំា​អគារ​ និង​សាខា​គឺ​ការ​ថែរក្សា​ និង​តំឡើង​ទាំង​ឧបករណ៍​ដែល​មានស្រាប់​និង​ថ្មី​ក៏ដូចជា​សម្ភារ​ផ្សេងទៀត​ ដែល​ផ្នែក​ផ្សេង​ៗបាន​ស្នើសុំ​។ សេវាកម្ម​រួមមាន​​៖

ម៉ាស៊ីនត្រជាក់៖ ថែទាំ ដំឡើង និងសម្អាត។

ប្រព័ន្ធទឹក៖ ថែរក្សា និងដំឡើងបរិក្ខារបន្ទប់ទឹក ប្រព័ន្ធលូទឹក ធុងទឹក ម៉ាស៊ីនម៉ូទ័រ។ ល។

ម៉ាស៊ីនភ្លើង៖ ថែរក្សា និងធ្វើបញ្ជីត្រួតពិនិត្យប្រចាំសប្តាហ៍។

ប្រព័ន្ធអគ្គិសនី៖ ថែរក្សា និងជួសជុលឧបករណ៍អគ្គិសនី ឌីសង់ទ័រ និងដំឡើងប្រព័ន្ធថ្មី។

ជណ្ដើរយន្ដ៖ សហការជាមួយក្រុមហ៊ុនខាងក្រៅ ដើម្បីថែរក្សា និងសេវាជួសជុលប្រចាំខែ។

បរិយាកាសការងារ

ក្នុងនាម​ជា​អ្នកមើល​ថែទាំ​អគារ​នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ គឺ​ត្រូវ​មាន​កាយសម្បទា​រឹងមាំ​ ដើម្បី​បំពេញការងារ​ដែល​មាន​ដូចជា​ ការ​លីសែង​ ការ​យួរ​ កាន់​របស់​ធ្ងន់​ ការ​ឱន​ឡើងចុះ​ និង​ការ​លូន​ ឬលត់​ជង្គង់​ជាដើម​។ ជាទូទៅ​ ការងារ​របស់​យើង​គឺ​អង្គុយ​ ៣៣​% ដើរ​ ៣៣​% និង​ឈរ​ ៣៤​%។ ហេតុ​ដូចនេះ​ បុគ្គលិក​នឹង​ត្រូវ​ប្រឈម​នឹង​ហា​នី​ភ័យ​នៃ​ការ​រង​របួស​ និង​មាន​ជម្ងឺ​ ដោយសារ​លក្ខខណ្ឌ​នៃ​ការងារ​របស់​យើង​។
ត្រូវចាំថា ការងារប្រភេទនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត​ និងត្រូវចាត់ទុក “សុវត្ថិភាព ជាចម្បង”។

ផ្នែកគេហកិច្ច

ផ្នែក​គេហកិច្ច​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​របស់​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ បច្ចុប្បន្ន​ផ្នែក​នេះ​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សម្ភារ​សាលា​ និង​បរិក្ខារ​សិក្សា​ផ្សេង​ៗដើម្បី​នាំមក​នូវ​គុណភាព​ និង​ស្តង់ដារ​ល្អ​បំផុត​ដែល​ប្រកប​ទៅ​ដោយ​អនាម័យ​ ភាព​ស្រស់​ស្អាត​ សុវត្ថិភាព​ និង​សោភ័ណភាព​នៅក្នុង​ក្រុមហ៊ុន​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ក្រុមការងារ​របស់​យើង​នឹង​ផ្តល់​នូវ​បរិយាកាស​ការងារ​ល្អ​ និង​ការរៀនសូត្រ​ប្រកបដោយ​អនាម័យ​ផាសុកភាព​ សម្រាប់​ការសម្រាក​របស់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​សិស្សានុសិស្ស​របស់​យើង​។

លើស​ពីនេះ​ ទៀត​ផ្នែក​គេហកិច្ច​ក៏​មាន​ក្រុមការងារ​ដើម្បី​ដាំ​ផ្កា​ និង​រុក្ខជាតិ​គ្រប់​ប្រភេទ​ដើម្បី​តុបតែង​អគារ​សាលារៀន​ កន្លែង​ទទួលភ្ញៀវ​ សួនកុមារ​ សាល​ប្រជុំ​ យ៉រ​ និង​ការិយាល័យ​របស់​ ​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ ក្រុម​របស់​យើង​ក៏​ធ្វើការ​បាញ់ថ្នាំ​មូស​ និង​សត្វល្អិត​គ្រប់​ប្រភេទ​រាល់ពេល​ចុង​សប្តាហ៍​ដើម្បី​ការពារ​ជំ​ងឺ​ផ្សេង​ៗ។ យើង​ក៏​ផ្តល់​សេវាកម្ម​សំអាត​ តាម​តម្រូវការ​ផង​ដែរ​។

សមាជិក​ការងារ​របស់​យើង​មាន​សុខភាព​ល្អ​ មាំមួន​ព្រោះ​យើង​ត្រូវការ​លើក​របស់​ធ្ងន់​ៗ ឬគ្រឿងសង្ហារិម​សម្រាប់​សំអាត​ ឬជួសជុល​។ សមាជិក​របស់​យើង​មានការ​បំពេញ​ការ​ងា​រយ៉ា​ងម​ម៉ា​ញឹក​។

ភារកិច្ច និងទំនួលខុសត្រូវចម្បងរបស់យើង៖

  • ផ្តល់សេវាកម្ម​សំអាតលម្អិត​។
  • កម្ចាត់​សត្វល្អិត​គ្រប់​ប្រភេទ​។
  • កម្ចាត់​មូសគ្រប់អគារ និងសាខា​ប្រចាំសប្តាហ៍។
  • ដាំ​ផ្កា​ និង​រុក្ខជាតិ​គ្រប់​ប្រភេទ​។
  • ត្រួតពិនិត្យ និង​ត្រូវធានាថា ​​រាល់​ថ្នាក់រៀន​​ ​សាលប្រជុំ​​​ និង​ការិយាល័យ​ ត្រូវតែ​ស្អាត​ និង​មានក្លិនក្រអូប​។
  • ទទួលខុសត្រូវ​ចំពោះ​​ការ​សំអាត​កញ្ចក់ទូទៅ។
  • ពិនិត្យមើល​រុក្ខជាតិ​ដោយ​ប្រុងប្រយ័ត្ន​មុន​ពេល​ទិញ​។
  • កាត់​មែកឈើ​ដែល​ងាប់​ ចេញ​ឱ្យ​ទាន់ពេល​វេលា​។
  • ថែ​សួន​ឱ្យ​បាន​ល្អ​ និង​ស្រស់​ស្អាត​។
  • ថែរក្សា​គ្រឿងសង្ហារិម​ និង​គ្រឿង​ឈើ​គ្រប់​ប្រភេទ​។
  • បាញ់ថ្នាំសម្លាប់មេរោគគ្រប់ប្រភេទ។

ផ្នែកថែទាំ   

ផ្នែកគេហកិច្ច