thumbnail

សេវាកម្មដឹកជញ្ជូន អន្តរទ្វីប

សេវាកម្មដឹកជញ្ជូន អន្តរទ្វីប

សេវាកម្ម​ដឹកជញ្ជូន​ អន្តរទ្វីប (Intercon Transportation Services) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥។ ការិយាល័យកណ្ដាលរបស់យើងគឺ នៅសាខាម៉ៅសេទុង។ យើង​ជឿជាក់​ថា​សេវាកម្ម​រថយន្តសាលា​នឹង​ធានា​បាន​នូវ​ការ​ដឹកជញ្ជូន​មួយ​ប្រកបដោយ​គុណភាព ទំនុកចិត្ត សុវត្ថិភាព  ផាសុកភាព, តម្លៃសមរម្យ និងការមករៀនទៀងទាត់ពេលវេលាដែលជួយសម្រួលបន្ទុកការងារសម្រាប់លោកឪពុកអ្នកម្តាយដែលត្រូវជូនកូនៗមក សាលាដោយខ្លួនឯង។

យើង​ក៏​មាន​ផ្ដល់​សេវាកម្ម​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​ អា​ឡិច​ គួច​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ សាខា​ម៉ៅសេទុង​នៃ​ឃ្លាំង ​MJQE ភូមិចំរើនផល​។ យានដ្ឋាន​របស់​យើង​មាន​ជាង​ដែល​មាន​ជំនាញ​ច្បាស់លាស់ ​ដើម្បី​ផ្ដល់​ជូន​នូវ​ការថែទាំ​ជាប្រចាំ​ដល់​លោកអ្នក​។ សេវាកម្ម​ទាំងនោះ​រួមមាន ​ជួស​ជុល​រថយន្ត​ បាញ់ថ្នាំ​រថយន្ត​ ត្រួតពិនិត្យគ្រឿងក្រោម ប្តូរប្រេងម៉ាស៊ីន រួម​ទាំង​សេវាកម្ម​កាត់​ស្ទីកគ័រ​ បិទ​ស្ទីក​គ័រ​ ឌេ​គ័រ​តាម​ការិយាល័យ​ ថ្នាក់រៀន​ និង​តាម​អគារ​។

ទស្សនវិស័យ​របស់​យើង​​ គឺ​ដើម្បី​ផ្ដល់​ជូន​នូវ​សេវា​ដឹក​ជញ្ជូន​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ជូន​ដល់ ​សិស្សានុសិស្ស​​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សុវត្ថិភាព​ធ្វើដំណើរ​របស់​សិស្សានុសិស្ស​ គឺជា​ការ​យកចិត្ត​ទុក​ដា​ក់ដ៍​សំខាន់​បំផុត​របស់​យើង​។ ជាមួយគ្នា​នេះ​ដែរ យើង​ជឿជាក់​ថា​ សេវាកម្ម​រថយន្ត​សាលារបស់​យើង​នឹង​បង្ក​ភាព​ងាយ​ស្រួស​ដល់​សិស្សានុសិស្ស​​ និង​អ្នកអាណាព្យាបាល​សិស្ស​ជាមួយ​ការ​ចំណេញពេលវេលា​ និង​សន្សំសំចៃ​ថវិកា​។ រថយន្តសាលារបស់យើងជាប្រភេទរថយន្តទំនើប មានម៉ាស៊ីនត្រជាក់ មានបំពាក់ភ្លើងសញ្ញា និងស្លាកសញ្ញាត្រឹមត្រូវ តាមស្ដង់ដា បច្ចេកទេស និងជារថយន្តពណ៌លឿងដែលមានភាពងាយស្រួលចំណាំ និងពណ៌ស្ដង់ដារបស់រថយន្តសាលា។

បេសកកម្មរបស់យើងគឺសុវត្ថិភាពកូនៗអស់លោកអ្នក, សេវាកម្មរថយន្តសាលា រថយន្តទំនើប ផាសុកភាព និង មានទំនួលខុសត្រូវខ្ពស់។ យើងបាន​ជ្រើសរើស​អ្នកបើកបរ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ មានប័ណ្ណបើកបររថយន្តត្រឹមត្រូវតាមប្រភេទយានយន្ត  និង​បណ្តុះបណ្តាល​ជាប្រចាំ​។ រថយន្ត​សាលា ​បំពាក់​ដោយ​សេវា​ធានារ៉ាប់រង ការគ្រប់គ្រងលើប្រព័ន្ធ GPS ដែលមានបំពាក់ក្នុងរថយន្ត មានការបំពាក់កាំមេរ៉ាសវុត្ថិភាពក្នុងរថយន្ត មានបំពង់ពន្លត់អគ្គិភ័យ   និង​មាន​សេវាកម្ម​ត្រួតពិនិត្យ​ថែទាំ​តាម​ស្តង់​ដា​បចេ្ច​កទេស​យ៉ាង​ត្រឹមត្រូវ​។ យើង​ខិតខំ​អស់ពី​សមត្ថភាព ​ដើម្បី​បែង​ចែង​ការ​គ្រប់គ្រងតំបន់​នី​មួយ​ៗ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​ចំណេញពេលវេលា​។ យើង​ក៏​មាន​ផ្ដល់​ជូន​នូវ​យាន​ដ្ឋាន​ជួសជុល​ និង​កន្លែង​លាង​រថយន្ត​ផ្ទាល់ខ្លួន​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ និង​ផាសុកភាព​ជូន​ដល់​អ្នកដំណើរ​ និង​សិស្សានុសិស្ស​របស់​យើង​គ្រប់ពេលវេលា ជាពិសេសជាងនេះទៅទៀត រថយន្តសាលារបស់យើងបានត្រួតពិនិត្យឆៀកប្រចាំឆ្នាំ ត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន​។

សេវាកម្មយើងរួមមាន៖

  • សេវាកម្មរថយន្តសាលា (School Bus Services)

  • យានដ្ឋានជួលជុលរថយន្ត អាឡិច គួច (Alex Quach Auto Shop)

  • សេវាកម្មជួលរថយន្ត (Bus Rental Services)

  • កន្លែងលាងរថយន្ត ផល គួច ( Pual Quach Car Wash)