thumbnail

ផ្នែកព័ត៌មានវិទ្យា

 

ផ្នែកព័ត៌មានវិទ្យា

ផ្នែកព័ត៌មានវិទ្យា គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិនក្នុងការសម្រប សម្រួលទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងរហ័សទាន់ចិត្តដល់សិស្សានុសិស្ស លោក គ្រូ អ្នកគ្រូ និងបុគ្គលិក នៅតាមបរិវេណអគារសិក្សា និងការិយាល័យ។ ផ្នែកព័ត៌មានវិទ្យា មិនត្រឹមតែសម្រួលដល់តម្រូវការនៃបរិយាកាសសិក្សា ការងាររដ្ឋបាលទូទៅ ការសិក្សាស្រាវជ្រាវ និងគុណភាពនៃជីវិតរបស់សិស្ស និងបុគ្គលិករបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយការពារដល់ សុខសុវត្ថិភាពរបស់ក្រុមហ៊ុនទាំងមូលរបស់យើងផងដែរ។ ចក្ខុវិស័យរបស់ផ្នែកព័ត៌មានវិទ្យាគឺបង្កើត បរិយាកាសមួយដែលសិស្ស និងបុគ្គលិកទាំងអស់អាចប្រើប្រាស់នូវធនធានព័ត៌មាន និងបច្ចេកវិទ្យា បានយ៉ាងងាយស្រួលហើយដើម្បីផ្តល់នូវ ហេដ្ឋារចនាសម្ព័ន្ធមួយដែលគាំទ្រដល់ គោលដៅរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

 

ដើម្បីធានាឱ្យបាននូវដំណើរការរលូននៃប្រតិបត្តិការការងារ របស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្នែកព័ត៌មានវិទ្យាបានចែកជា ៦ ផ្នែកដូចខាងក្រោម៖

១. ក្រុមបណ្តាញ និងប្រព័ន្ធព័ត៌មានវិទ្យា

  • ផ្តល់ការគាំទ្របច្ចេកទេសបច្ចេកវិទ្យានៅក្នុងដែនកំណត់អាជីវកម្មរួមមាន Hardware, Software, Application, Email, ប្រព័ន្ធសំឡេង, ប្រព័ន្ធទូរសព្ទ និងកាមេរ៉ាសុវត្ថិភាព។
  • ធានាការស្តាឡើងវិញនូវគ្រោះមហន្តរាយនៃប្រព័ន្ធប្រតិបត្តិការទិន្នន័យរបស់ក្រុមហ៊ុន។
  • ធានាការថែរក្សា និងគ្រប់គ្រងការងារប្រព័ន្ធបណ្តាញ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ និងទប់ស្កាត់ហានិភ័យនៃការបាត់បង់ ឬការវាយប្រហារណាមួយនៅលើប្រព័ន្ធបណ្តាញ។
  • ផ្តល់នូវសេវាថែទាំផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញដែលស្របតាមតម្រូវការអាជីវកម្មរបស់ក្រុមហ៊ុន។
  • តាមដានរាល់ប្រតិបតិ្តការព័ត៌មានវិទ្យា និងតាមដានរាល់សកម្មភាពបច្ចេកទេស និងការអនុវត្តន៍ការងារបច្ចេកទេសព័ត៌មានវិទ្យា។

២. ក្រុមសន្តិសុខព័ត៌មានវិទ្យា

  • ផ្តល់នូវការធានាសុវត្ថិភាពគ្រប់ប្រព័ន្ធប្រតិបត្តិការព័ត៌មានវិទ្យា ដើម្បីរក្សានិរន្តរភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុន។
  • ផ្តល់នូវការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពមិនប្រក្រតីណាមួយដែលអាចកើតមានឡើង នៅក្នុងប្រព័ន្ធប្រតិបត្តិការព័ត៌មានវិទ្យារបស់ក្រុមហ៊ុន។
  • ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកថ្មីនិងបុគ្គលិកដែលមានស្រាប់សម្រាប់ការយល់ដឹងអំពីសុវត្ថិភាពព័ត៌មាននៅក្នុងក្រុមហ៊ុន។
  • ធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន។
  • បង្កើតសាផែនការយុទ្ធសាស្ត្រថ្មីៗសម្រាប់ការការពារប្រព័ន្ធសុវត្ថិភាពព័ត៌មានវិទ្យាដើម្បីឱ្យអាជីវកម្មក្រុមហ៊ុនមានដំណើរការរលូន។
  • ជួយសម្របសម្រួលដល់ការផ្តល់ព័ត៌មានវិទ្យា និងនីតិវិធីសុវត្ថិភាពស្របច្បាប់ ដើម្បីគាំទ្រអាជីវកម្មរបស់ក្រុមហ៊ុន។
  • ផ្តល់អនុសាសន៍លើសុវត្ថិភាពព័ត៌មានវិទ្យាសម្រាប់គម្រោង ឬប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗ។
  • អនុវត្តការសាកល្បង និងធ្វើឱ្យមានសុពលភាព hardware, firmware និងsoftware ដែលអាចមានផលប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពព័ត៌មានវីទ្យា។
  • ប្រព័ន្ធសុវត្ថិភាពព័ត៌មានវីទ្យា​ ត្រូវអនុលោមតាមច្បាប់សវនកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុន។
  • ត្រូវគ្រប់គ្រងឱ្យបាននូវប្រព័ន្ធសុវត្ថិភាពព័ត៌មានវីទ្យា និងធានាឱ្យបាននូវការផ្តល់សេវាកម្មរហ័សទាន់ចិត្តដល់អតិថិជន ជាពិសេសសិស្សានុសិស្ស និងបុគ្គលិកទាំងអស់។

៣. ក្រុមបច្ចេកទេសព័ត៌មានវិទ្យា

  • សម្របសម្រួលទៅលើបញ្ហា hardware, software, application, network, email, security, system, និងការយល់ដឹងស្តីពីការបណ្តុះបច្ចេកទេសព័ត៌មានវិទ្យា។
  • ដោះស្រាយរាល់ការបញ្ហាបច្ចេកទេសព័ត៌មានវិទ្យានៅតាមអគារ និងសាខាទាំងអស់។
  • សម្របសម្រួលប្រព័ន្ធគោលនយោបាយលំហូរការងារ និងនីតិវិធីនៃការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា។
  • ត្រួតពិនិត្យផែនការការងារ និងវាយតំលៃប្រតិបត្តិការព័ត៌មានវិទ្យា និងទិន្នន័យអេឡិចត្រូនិចរបស់ក្រុមហ៊ុន។
  • ការពារទ្រព្យសម្បត្តិ សុវត្ថិភាពព័ត៌មាន និងរចនាសម្ព័ន្ធព័ត៌មានវិទ្ររបស់ក្រុមហ៊ុន។
  • ផ្លល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិក និងស្វែងរកអ្វីដែលថ្មីសម្រាប់ប្រតិបត្តិការងារទូទៅរបស់ក្រុមហ៊ុន។
  • ផ្តល់នូវការធានាសុវត្ថិភាពគ្រប់ប្រព័ន្ធប្រតិបត្តិការព័ត៌មានវិទ្យា ដើម្បីរក្សានិរន្តរភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុន។
  • ផ្តល់នូវការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពមិនប្រក្រតីណាមួយដែលអាចកើតមានឡើង នៅក្នុងប្រព័ន្ធប្រតិបត្តិការព័ត៌មានវិទ្យារបស់ក្រុមហ៊ុន។
  • ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកថ្មីនិងបុគ្គលិកដែលមានស្រាប់សម្រាប់ការយល់ដឹងអំពីសុវត្ថិភាពព័ត៌មាននៅក្នុងក្រុមហ៊ុន។
  • ធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន។
  • បង្កើតសាផែនការយុទ្ធសាស្ត្រថ្មីៗសម្រាប់ការការពារប្រព័ន្ធសុវត្ថិភាពព័ត៌មានវិទ្យាដើម្បីឱ្យអាជីវកម្មក្រុមហ៊ុនមានដំណើរការរលូន។
  • ជួយសម្របសម្រួលដល់ការផ្តល់ព័ត៌មានវិទ្យា និងនីតិវិធីសុវត្ថិភាពស្របច្បាប់ ដើម្បីគាំទ្រអាជីវកម្មរបស់ក្រុមហ៊ុន។
  • ផ្តល់អនុសាសន៍លើសុវត្ថិភាពព័ត៌មានវិទ្យាសម្រាប់គម្រោង ឬប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗ។
  • អនុវត្តការសាកល្បង និងធ្វើឱ្យមានសុពលភាព hardware, firmware និងsoftware ដែលអាចមានផលប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពព័ត៌មានវីទ្យា។
  • ប្រព័ន្ធសុវត្ថិភាពព័ត៌មានវីទ្យា​ ត្រូវអនុលោមតាមច្បាប់សវនកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុន។
  • ត្រូវគ្រប់គ្រងឱ្យបាននូវប្រព័ន្ធសុវត្ថិភាពព័ត៌មានវីទ្យា និងធានាឱ្យបាននូវការផ្តល់សេវាកម្មរហ័សទាន់ចិត្តដល់អតិថិជន ជាពិសេសសិស្សានុសិស្ស និងបុគ្គលិកទាំងអស់។

៤. ក្រុមអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា

  • ផ្តល់នូវការច្នៃប្រឌិតបច្ចេកវិទ្យាចុងក្រោយបំផុត សម្រាប់អភិវឌ្ឍសមត្ថភាពស្រាវជ្រាវបច្ចេកវិទ្យាព័ត៌មាន ដើម្បីបំពេញតម្រូវការបច្ចុប្បន្ន និងតម្រូវការពេលអនាគតសម្រាប់ក្រុមហ៊ុន។
  • គ្រប់គ្រង និងតាមដានប្រព័ន្ធទិន្នន័យស្នូលរបស់ក្រុមហ៊ុន។
  • បង្កើតប្រព័ន្ធថ្មីតាមតម្រូវការក្រុមហ៊ុន និងផ្នែកពាក់ព័ន្ធ។
  • បង្កើនកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យាថ្មី ព្រមទាំងនីតិវិធី និងគោលការណ៍ស្តង់ដារបស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។
  • អភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន និងអនាគតរបស់ក្រុមហ៊ុន។
  • បង្កើតភាពជាដៃគូស្រាវជ្រាវជាមួយអ្នកផ្តល់សេវាកម្មបច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិដើម្បីនិរន្តភាពរបស់ក្រុមហ៊ុន។
  • គ្រប់គ្រង និងតាមដានការបម្រុងទុកទិន្នន័យ (ដោយដៃ) ដូចជាប្រព័ន្ធ Sun System និងប្រព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុន។
  • ត្រួតពិនិត្យមើលរាល់របាយការណ៍ក្រុមការងារអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់សការរីកចម្រើននៃប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុន។

បេសកកម្ម, ទស្សនវិស័យ និងគុណតម្លៃ របស់ពួកយើង

បេសកកម្ម

បេសកកម្មរបស់ផ្នែកព័ត៌មានវិទ្យា គឺដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានគុណភាព និងទូលំទូលាយ បង្កើត និងថែរក្សាបរិយាកាសប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងផ្តល់ជូននូវសេវាកម្ម បច្ចេកវិទ្យាប្រកបដោយគុណភាព ប្រសិទ្ធភាពរហ័សទាន់ចិត្ត និងអាចទុកចិត្តបាន។

ទស្សនវិស័យ

ចក្ខុវិស័យរបស់ផ្នែកព័ត៌មានវិទ្យា គឺបង្កើតបរិយាកាសមួយដែលសិស្ស និងបុគ្គលិកទាំងអស់អាចប្រើ ប្រាស់នូវធនធានព័ត៌មាន និងបច្ចេកវិទ្យាបានយ៉ាងងាយស្រួល ហើយដើម្បីផ្តល់នូវហេដ្ឋារចនា សម្ព័ន្ធមួយដែលគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

គុណតម្លៃ

  • ការសហការគ្នា៖ ប្តេជ្ញាចិត្តចំពោះការស្ថាបនាដែលផ្តោតលើក្រុមការងារប្រមូលផ្តុំ ទស្សនវិស័យផ្សេងៗ ចែករំលែកចំណេះដឹងនិងបង្កើតភាពជាដៃគូប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។
  • ឧត្តមភាព៖ ខិតខំប្រឹងប្រែងធ្វើការល្អឥតខ្ចោះតាមរយៈការអភិវឌ្ឍបុគ្គលិក និងស្ថាប័នទាំងមូល។ ស្វែងរកការច្នៃប្រឌិតថ្មី និងការអនុវត្តនៅកម្រិតខ្ពស់បំផុត។
  • តម្លាភាព៖ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបើកចំហ និងដំណើរការអាជីវកម្មប្រកបដោយការគិតគូរដើម្បីទទួល ខុសត្រូវក្នុងប្រតិបត្តិការការងារ។
  • អ្នកដទៃ៖ ស្តាប់មតិយោបល់របស់អ្នកដទៃដោយការគោរព និងយកចិត្តទុកដាក់ដល់បុគ្គលិក និងអ្នកដទៃទៀត ទាំងផ្នែកវិជ្ជាជីវៈ និងដោយបុគ្គលផ្ទាល់។
  • សេវាកម្ម៖ ខិតខំដើម្បីផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះដោយភាពរួសរាយរាក់ទាក់អាចជឿទុកចិត្តបាន និងងាយស្រួលដល់អ្នកដទៃ។
  • ការច្នៃប្រឌិត៖ ជំរុញការច្នៃប្រឌិត និងទទួលយកបច្ចេកវិទ្យាថ្មីៗ។ គុណភាព និងលទ្ធភាពទទួលបានព័ត៌មាន លើកកម្ពស់គុណភាព និងការផ្តល់ព័ត៌មាន។
  • ប្រសិទ្ធិភាព៖ បង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះបច្ចេកវិទ្យាព័ត៌មាន។
  • តម្លៃ៖ ផ្តល់តម្លៃអាជីវកម្មដល់អ្នកប្រើ និងអ្នកពាក់ព័ន្ធទាំងអស់។