Just leave your keyword down here to find pages, news or events
ពេលមួយដែលខ្ញុំស្គាល់ដុកទ័រ គួច ម៉េងលី
«ពេលមួយ ដែលខ្ញុំស្គាល់ដុកទ័រ គួច ម៉េងលី» ពិពណ៌នាជាចំបងអំពីបទពិសោធជីវិតផ្ទាល់ខ្លួនរបស់អ្នកនិពន្ធជាមួយអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី។ ជាងនេះទៅទៀត ស្នាដៃនេះរំលេចនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួនបន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ និងបង្ហាញទីតាំងសំខាន់ៗមួយចំនួន រាប់ចាប់ពីទីក្រុងភ្នំពេញ ទៅកាន់តំបន់ប្រវត្តិសាស្ត្រនានានៅតាមដងផ្លូវជាតិលេខ៥។ ជាពិសេស លើកឡើងពីទឹកដីដែលកាន់កាប់ដោយតាម៉ុក (អតីតមេដឹកនាំខ្មែរក្រហមម្នាក់) ដូចជា ដងរែក អន្លង់វែង ឧត្តរមានជ័យ និងបន្ទាយមានជ័យ។
គំនិតចម្បងនៃស្នាដៃនេះ គឺជំរុញឱ្យមានភាពជោគជ័យលើការសិក្សា ជីវិតប្រចាំថ្ងៃ និងអភិវឌ្ឍការយល់ដឹងឱ្យបានប្រសើរជាងមុននៃមនុស្សជំនាន់ក្រោយទាក់ទងនឹងការអភិរក្សវប្បធម៌ អរិយធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់យើង។ សៀវភៅនេះក៏ផ្តោតលើការរួមចំណែកអភិរក្សធនធានធម្មជាតិ ដើម្បីជាប្រយោជន៍ដល់ពិភពលោកផងដែរ។