thumbnail

ផ្នែកផលិតកម្មទូទៅ

ផ្នែកផលិតកម្មទូទៅ

ផ្នែក​ផលិតកម្ម​ទូទៅ ​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ យើង​បាន​ប្រមូល​ផ្តុំ​ក្រុម​បុគ្គលិក​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ និង​ជំនាញច្បាស់លាស់​ដែល​តែងតែ​ផ្តល់​សេវាកម្ម​ប្រកបដោយគុណភាព​ល្អ​ សោភ័ណភាព សុវត្ថិភាពសម្រាប់ការប្រើប្រាស់ និង         ផលិតបាន​ទាន់ពេល​វេលាតាមតម្រូវការ​។ រហូតមកដល់​ពេលនេះ​ផ្នែក​ផលិតកម្ម​ទូទៅ ​បាន​នឹង​កំពុងតែ​អភិវឌ្ឍ​គ្រឿងសង្ហារិម​ និង​គ្រឿងបរិក្ខារ​សម្រាប់ផ្គត់ផ្គង់ឱ្យសាលារៀន​ជាច្រើន​តាម​ការ​ស្នើសុំ​ពីម្ចាស់អគារ និង​ផ្នែកដែលពាក់ព័ន្ធ​ផ្សេង​ៗ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ និង​ភាព​ឧស្សាហ៍​ព្យាយាម​ ផ្នែក​ផលិតកម្ម​ទូទៅ​ បាន​ជួយឱ្យ​ក្រុមហ៊ុន​កាត់បន្ថយ​ការ​ចំណាយ​ពី​ការ​ត្រូវ​ទិញទំនិញ​ពី​ខាងក្រៅ​ ឬទិញ​ផលិតផល​ផ្សេងទៀត​។ គ្រប់អគារ​សាខា​ ទាំងអស់​ត្រូវ​បាន​តុបតែង​ដោយ​តុ​ រូបថត​ និង​គ្រឿង​សង្ហា​រិម​ផ្សេង​ៗទៀត​ដែល​ធ្វើឡើង​ដោយក្រុម​ការងារផ្នែកផលិតកម្មទូទៅ គឺបាន​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ និង​សោភ័ណភាព ​នៃ​អគារសិក្សា​ឱ្យមានសម្រស់កាន់តែទាក់ទាញថែមមួយកម្រិតទៀត។ ផ្នែក​ផលិតកម្ម​ទូទៅ​ បានជួយក្នុងការងារ​ជួសជុល និងផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែល​មានស្រាប់នៅក្នុងអគារ និងទីតាំងសំខាន់ៗផ្សេងទៀតនៅក្នុងសាលារៀន ដើម្បីធានាបាននូវ​គុណភាព​សម្រាប់ការប្រើប្រាស់។ យើង​ក៏​មាន​ក្រុម​ជាងដែក​ដែល​មាន​ជំនាញ​ខាង​ធ្វើ​ និង​ជួសជុល​គ្រឿងលម្អ ឬវត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗដែល​ធ្វើ​ពី​លោហ​:។

នៅក្នុង​ផ្នែក​ផលិតកម្ម​ទូទៅ​ យើង​មាន​ជាងឈើ​ដ៏​មាន​ជំនាញ​ជាច្រើន​ ដែល​មានចំណេះ​ដឹង​ និង​បច្ចេកទេស​។ ពួកគាត់​ទទួលខុសត្រូវ​ចំពោះ​ការរៀបចំ​ដំឡើង​ ជួសជុល​ និង​ថែរក្សា​គ្រឿងសង្ហារិម​ផ្សេង​ៗ។ ភារ​កិ​ច្ច​ផ្សេង​ៗទៀត​រួមមាន​ការរចនា​ កាត់​ និង​វាស់វែង​សម្ភារ​ យោងទៅតាម​តំរូវការ​របស់​អតិថិជន ​និង​អ្នកស្នើសុំមកពីផ្នែកផ្សេងៗ​ នៃក្រុមហ៊ុនម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។

បុគ្គលិក​នៅក្នុង​ផ្នែក​ផលិតកម្ម​ទូទៅ​ មាន​ភាព​ឧស្សាហ៍​ព្យាយាម​ អាច​ទុកចិត្ត​បាន​ មាន​ទំនាក់ទំនង​ល្អ​ និង​ជំនាញ​ក្នុង​ការរៀបចំ​។ ពួកគេ​ទាំងអស់​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​ជាជាង​ជំនាញ​ដែល​មានបទពិសោធន៍​ផ្នែក​ជាងឈើ​ ​ដែក​ ការងារបាញ់ថ្នាំលើគ្រឿងសង្ហារិម និងការងារជ័រអាគ្រីលីក។

សេវាកម្មរបស់យើងរូមមាន៖

  • ផលិតគ្រឿងសង្ហារិមថ្មីៗ ដូចជា តុ ទូដាក់អីវ៉ាន់ បញ្ជរ ធ្នើរ ផ្លាកសញ្ញា។ល។
  • ជួសជុល និងថែរក្សាបរិក្ខារដែលមានស្រាប់ដូចជា តុ ទូដាក់អីវ៉ាន់ បញ្ជរ ធ្នើរ ស្លាកសញ្ញា។ ល។
  • ផលិត និងជួសជុល គ្រឿងបរិក្ខារក្នុងអគារដូច ជាជណ្តើរ ទ្វារ ស៊ុមទ្វារ​ របាំង ធ្នឹម ធ្វើពីឈើ និងដែក។
  • ពិនិត្យ និងផ្លាស់ប្តូរ គ្រឿងបរិក្ខារក្នុងអគារ ឬរចនាសម្ព័ន្ធ និងគ្រឿងប្រដាប់ប្រើប្រាស់ផ្សេងៗដែលខូច។
  • វាស់ និងកាត់ ឬធ្វើសម្ភារអំពីឈើ និងដែក។
  • បាញ់ថ្នាំលើគ្រឿងសង្ហារិមឈើ និងគ្រឿងធ្វើពីលោហៈគ្រប់ប្រភេទ។
  • ផ្សារ និងជួសជុលវត្ថុធ្វើពីលោហៈដែលទាក់ទងនឹងថ្នាក់រៀន និងការិយាល័យធ្វើការ។