ផ្នែកហិរញ្ញវត្ថុ
នាយកដ្ឋានហិរញ្ញវត្ថុមានផ្នែកចំនួន៤ដែលស្ថិតនៅក្រោមការ គ្រប់គ្រងដែលផ្នែកទាំងនោះមានដូចជា ផ្នែកគណនេយ្យ ផ្នែកទំនាក់ទំនងវិនិយោគិន និងលាតត្រដាងពត៌មាន ផ្នែកពន្ធ និងផ្នែករតនាគារ។ ផ្នែករតនាគារតាមរយៈការិយាល័យទទួលប្រាក់ Bursa មានតួនាទីចម្បងនៅក្នុងការទទួលចំណូល និងបំរើសេវាអតិថិជនដែលជាប្រតិបត្តិការប្រចាំថ្ងៃ។ នាយកដ្ឋានហិរញ្ញវត្ថុផ្តោតការយកចិត្តទុកដាក់ជាទីបំផុតដើម្បីជំរុញឱ្យ មានការបំរើសេវាកម្មនៅក្នុងការទូរទាត់ប្រាក់ដ៍ល្អបំផុតជូនទៅដល់អតិថិជនដែលជាអ្នកអាណាព្យាបាលសិស្សទាំងអស់។
នៅក្នុងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូល នាយកដ្ឋានហិរញ្ញវត្ថុបានធ្វើការគ្រប់គ្រងយ៉ាងដិតដល់ទៅលើសុខភាពហិរញ្ញវត្ថុ ច្បាប់ពន្ធដារ ការគ្រប់គ្រងទៅលើថវិកា ការកាន់កាប់បញ្ជីគណនេយ្យឱ្យបានខ្ជាប់ខ្ជួនការសម្របសម្រួលជា មួយនឹងការធ្វើសវនកម្ម និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុន។ គោលបំណងចម្បងបំផុតរបស់ផ្នែកហិរញ្ញវត្ថុ គឺធ្វើការខិតខំ និងយកចិត្តទុកដាក់ទៅលើការអនុវត្តន៍ដែលអនុលោមទៅតាមច្បាប់ពន្ធបានពេញលេញការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ក៏ដូចជាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលមានតម្លាភាពគោរពទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ។
សម្រាប់កិច្ចការធុរៈកិច្ចសាជីវកម្ម ក្រុមកាងារផ្នែកហិរញ្ញវត្ថុបានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងតឹងរ៉ឹង ដែលត្រូវបានធ្វើឡើង ដើម្បីអនុលោមទៅតាមលក្ខខណ្ឌ ច្បាប់បញ្ញត្តិ នៃការបង្ហាញជាសាធារណៈ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (នមក) និងផ្សារមូលបត្រកម្ពុជា (ផមក)។ កិច្ចខិតខំប្រឹងប្រែងរួម ទាំងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នាយកដ្ឋានហិរញ្ញវត្ថុ ដើម្បីទទួលបាននូវតម្លាភាពហិរញ្ញវត្ថុ និងទំនុកចិត្តរបស់វិនិយោគិន ក៏ដូចជាភាគីពាក់ព័ន្ធចំពោះស្ថាប័ន MJQE ។