Just leave your keyword down here to find pages, news or events
កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ
«កម្រងកំណាព្យ វេជ្ជបណ្ឌិត គួចម៉េងលី និងខ្ញុំ» បានតាក់តែងឡើង ផ្អែកលើព្រឹត្ដិការណ៍ដែលអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើឡើងជុំវិញសកម្មភាពសប្បុរសធម៌ និងការចែករំលែកចំណេះដឹងក្នុងសិក្ខាសាលានានា។ ក្រៅពីនោះ កវីនិពន្ធបានរៀបរាប់ពីដំណើរជីវិតដែលខ្លួនបានជួបប្រទះ និងទទួលបាននូវការបណ្ដុះផ្នត់គំនិតអប់រំ ឱ្យមានភាពរឹងមាំ ក្លាហាន ចេះដឹងគុណ ចេះតស៊ូព្យាយាមដោះស្រាយបញ្ហានៅនឹងមុខ ។ ហើយការបណ្តុះបណ្តាលផ្នត់គំនិតនោះទៀតសោត គឺកវីនិពន្ធទទួលបានពីអ្នកជុំវិញ ជាក់ស្តែងពីអ្នកឧកញ៉ាវេជ្ជបណ្ឌិតតែម្តង។
តាមរយៈឥទ្ធិពលវិជ្ជមានដែលខ្លួនទទួលបាន កវីនិពន្ធបានបន្តលើកយកចំណុចល្អៗទាំងនោះមកចងកាព្យខ្លីៗ ដើម្បីសាបព្រោះទស្សនៈអប់រំ សីលធម៌ និងគុណធម៌ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលកម្រងបណ្ដុំទស្សនៈទាំងនោះរួមបញ្ចូលនូវបទពិសោធជាច្រើនស្ដែងពីការអនុវត្ដផ្ទាល់ដៃ ក្នុងជីវិតការងាររបស់អ្នកនិពន្ធផ្ទាល់។