Just leave your keyword down here to find pages, news or events
ជំនួបតុកាហ្វេរវាង ដុកទ័រ ម៉េងលី និងខ្ញុំ
សៀវភៅ “ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ” មានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស បានបោះពុម្ពផ្សាយនៅខែសីហា ឆ្នាំ២០១៦ ដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។
សៀវភៅនេះ មាន២៥ទស្សនៈ ដែលទស្សនៈនីមួយៗបានបរិយាយពីជំនួបពិភាក្សានៅតុកាហ្វេ រវាង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងសហការីរបស់គាត់ដែលជាជនជាតិឥណ្ឌា។ តាមលទ្ធផលនៃជំនួបនោះ គឺបានប្រមូលផ្ដុំនូវគំនិតវិជ្ជមានជាច្រើន ស្ដែងចេញពីការសន្ទនាយ៉ាងទូលំទូលាយពីនេះពីនោះនៃជីវិត ហើយដែលការសន្ទនារវាងអ្នកទាំងពីរ ហាក់ដូចជាធ្វើឡើងរវាងគ្រូនិងសិស្ស រវាងរៀមច្បងនិងយុវជនជំនាន់ក្រោយ រវាងសហគ្រិននិងអ្នកគាំទ្រ និងរវាងមិត្តភក្ដិល្អពីរនាក់ដូច្នោះដែរ។
តាមរយៈខ្លឹមសារនៃ “ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ” នឹងធ្វើឱ្យអ្នកដឹកនាំគ្រប់រូបកាន់តែមានភាពសាមញ្ញ ដោយអាចជួបនិយាយ ពិភាក្សា សុំយោបល់ និងចេះដាក់ខ្លួនជាងមុន។ ព្រោះយើងជឿជាក់លើឥទ្ធិពលនៃការសន្ទនាគ្នា។ ជឿជាក់ក៏ដោយហេតុថា បណ្ដាសង្គ្រាមភាគច្រើន គឺកើតឡើងដោយសារតែហេតុផលនៃការខ្វះទំនុកចិត្តពេលសន្ទនា និងគ្មានជំនឿចិត្តលើគ្នា។ ដោយឡែក សន្ដិភាពកើតមានឡើងដោយហេតុផលនៃការសន្ទនាដែលពោរពេញដោយទំនុកចិត្ត និងការជឿជាក់។
សៀវភៅនេះ ពិតជាអស្ចារ្យចំពោះយើងក្នុងការចែករំលែក និងផ្លាស់ប្តូរបទពិសោធនៃវប្បធម៌សន្ទនាប្រកបសិល្បៈយោគយល់ ជឿជាក់ និងមានទំនុកចិត្តលើគ្នាប្រកបដោយសមានចិត្តពិតៗ។