Just leave your keyword down here to find pages, news or events
ដើម្បីលើកកម្ពស់វិស័យអប់រំប្រកបដោយសុវត្ថិភាព និងរីកចម្រើន ផ្នែកកាមេរ៉ាសុវត្ថិភាពដើរតួនាទីយ៉ាងសំខាន់ សម្រាប់ក្រុមហ៊ុន។ ក្រុមប្រតិបត្តិករ (កាមេរ៉ាសុវត្ថិភាព) មានបទពិសោធន៍ និងជំនាញច្បាស់លាស់ បុគ្គលិកប្រតិបត្តិករមានឯកទេសប្រើប្រាស់បច្ចេកវិទ្យាឃ្លាំមើលដ៏ទំនើបដើម្បីការពារអ្នកពាក់ព័ន្ធទាំងអស់ដូចជា៖ បុគ្គលិក សិស្ស ឪពុកម្តាយ អ្នកទស្សនា និងសហគមន៍ទូលំទូលាយ។
ក្រុមប្រតិបត្តិករ មានជំនាញគ្រប់គ្រងយ៉ាងល្អិតល្អន់នូវបណ្តាញដ៏ទូលំទូលាយនៃកាមេរ៉ាសុវត្ថិភាពប្រមាណជាង 3,100 គ្រាប់ដែលមានទីតាំងជាយុទ្ធសាស្រ្ត ដោយផ្តល់នូវការប្រុងប្រយ័ត្នជានិច្ចក្នុង១ថ្ងៃ 24/7 រួមទាំងថ្ងៃឈប់សម្រាក និងព្រឹត្តិការណ៍ពិសេសៗ ។
ប្រតិបត្តិករកាមេរ៉ាសុវត្ថិភាព ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយរបស់ស្ថាប័ន និងក្រុមហ៊ុនតាមរយៈការសង្កេតយ៉ាងយកចិត្តទុកដាក់លើការប្រព្រឹត្តិរបស់បុគ្គលិក។ ផ្នែកកាមេរ៉ាសុវត្ថិភាព បានផ្តល់សេវាកម្មល្អឥតខ្ចោះនៅគ្រប់សាខា ជួយដល់ស្ថាប័នក្នុងការរក្សាបរិយាកាសសុវត្ថិភាព គោរពគ្នា និងគោរពច្បាប់។
ក្នុង / ក្រៅថ្នាក់រៀន
ច្រកចូលក្នុងអគារ
ក្នុងជណ្តើរយន្តប្រអប់
សុវត្ថិភាពពេលយប់