Just leave your keyword down here to find pages, news or events
ផ្នែកអភិវឌ្ឍអាជីវកម្មនិងវិភាគទិន្នន័យ (BDA) បាននិងកំពុងដើរតួនាទីសំខាន់ណាស់ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រដើម្បីធានាបានថា រាល់ប្រតិបត្តិការរបស់ស្ថាប័នអាជីវកម្មនីមួយៗស្ថិតក្រោម ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) ប្រព្រឹត្តទៅបានល្អប្រសើរ។ ផ្នែកនេះ ធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែក ប្រធានសាខា និងនាយកចាងហ្វាងសាលារៀនទាំងអស់ ដើម្បីជួយជំរុញដល់ការរៀបចំគោលដៅយុទ្ធសាស្ត្រ ផែនការប្រតិបត្តិការ និងធានាឱ្យបាននូវការអនុវត្តដ៏ជោគជ័យ។ ក្រៅពីត្រួតពិនិត្យលើការអនុវត្ត និងផ្តល់យោបល់ជាយុទ្ធសាស្ត្រហើយនោះ ផ្នែកអភិវឌ្ឍអាជីវកម្មនិងវិភាគទិន្នន័យ (BDA) ក៏មានតួនាទីសំខាន់ក្នុងការស្រាវជ្រាវ និងវាយតម្លៃលើឱកាសពង្រីកអាជីវកម្មថ្មីៗ ដើម្បីជួយឱ្យក្រុមហ៊ុនវិវឌ្ឍទៅមុខប្រកបដោយភាពរីកចម្រើន និងអាចពង្រីកសាខាអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់។
ភារកិច្ច និងទំនួលខុសត្រូវសំខាន់ៗរបស់ផ្នែកអភិវឌ្ឍអាជីវកម្មនិងវិភាគទិន្នន័យ (BDA) រួមមាន៖