Just leave your keyword down here to find pages, news or events
ផ្នែកអាហារដ្ឋាន អាឡិច (Alex Food Court) គឺជាផ្នែកមួយដើរតួយ៉ាងសំខាន់ក្នុងការជួយបម្រើសេវាកម្មរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ហើយផ្នែកនេះត្រូវបានបង្កើតឡើងនៅនៅថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០០៥ ក្នុងគោលបំណងផ្គត់ផ្គង់អាហារ និងភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងអនាម័យដល់សិស្សានុសិស្ស អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
អាហារ និងភេសជ្ជៈដែលត្រូវផ្គត់ផ្គង់នៅក្នុងអាហារដ្ឋាន គឺពុំមានជះឥទ្ធិពលដល់ការបរិភោគរបស់សិស្សានុសិស្ស និងបុគ្គលិកយើងឡើយ។ អាហារដ្ឋានយើងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងបង្កើតនូវទម្លាប់ហូបចុកមួយដែលអនុញ្ញាតឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ទទួលទានអាហារណាដែលមានអនាម័យ និងជួយបំប៉នដល់សុខភាពពួកគេ។ មិនតែប៉ុណ្ណោះ អាហារ និងភេសជ្ជៈត្រូវបានរៀបចំឡើងដើម្បីជួយដល់ដំណើរការលូតលាស់របស់ក្មេងផងដែរ។ ដូច្នេះយើងជឿជាក់ថាការញ៉ាំអាហារដែលមានសារធាតុបំប៉ន គឺពិតជាជួយឱ្យសារពាង្គកាយយើងមានតុល្យភាព។ យើងខ្ញុំមានគោលបំណងបង្កើតជម្រើសអាហារដ៏សម្បូបែប ជូនដល់សិស្សានុសិស្សរបស់យើងផងដែរ។ ជាងនេះទៅទៀត អាហារ និងភេសជ្ជៈដែលយើងបានរៀបចំឡើង គឺយើងបានគិតគូរដល់សុខភាពអ្នកបរិភោគ និងជួយសម្រួលដល់បញ្ហាបរិស្ថានថែមទៀតផង។
រឹតតែពិសេសនោះ រាល់អាហារ និងភេសជ្ជៈណាដែលមានជាតិប្រៃខ្លាំង ផ្អែមខ្លាំង និងមានខ្លាញ់ច្រើន មិនត្រូវអនុញ្ញាតឱ្យសិស្សានុសិស្សបរិភោគឡើយ។ ចំណែកឯភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទវិញនោះ គឺយើងមិនអនុញ្ញាតឡើយ។ សរុបមក អាហារដ្ឋាន អាឡិច ផ្តល់ជូននូវអាហារណាដែលមានជាតិប្រូតេអ៊ីនច្រើន ដូចជាសាច់ត្រី ពងមាន់ និងសណ្តែកតែប៉ុណ្ណោះ។ អាហារមានជាតិប្រូតេអ៊ីនទាំងនេះ យើងផ្ដល់ជូនសិស្សានុសិស្សជារៀងរាល់ថ្ងៃ។
ហេតុអ្វីត្រូវបរិភោគនៅឯអាហារដ្ឋាន អាឡិច?
សេង លឹមប៊ី អនុប្រធានក្រុមផ្នែកទទួលបន្ទុកជួលអចលនទ្រព្យ និងប្រតិបត្តិការ សារអេឡិចត្រូនិច៖ loemby.seng@mjqeducation.edu.kh
លេខទូរសព្ទ៖ +855 95 787 961 ឬ +855 86 355 515