ផ្នែករដ្ឋបាល
ផ្នែករដ្ឋបាល បានផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលដែលជាតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីបំពេញនូវបេសកកម្មស្នូលរបស់ខ្លួន។ ផ្នែកនេះថែមទាំងបានផ្តល់ជូននូវសេវារដ្ឋបាលយ៉ាងទូលំទូលាយផងដែរ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ផ្នែកនេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងផ្តល់ជូននូវសេវាកម្មរបស់ខ្លួនឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ផ្នែករដ្ឋបាល គ្របដណ្ដប់ការិយាល័យមួយចំនួនដូចខាងក្រោម៖
ការិយាល័យរដ្ឋបាល ដើរតួយ៉ាងសំខាន់ក្នុងការប្រមូលផ្ដុំ និងផ្ដល់សេវាកម្មរដ្ឋបាល ដើម្បីបំពេញតម្រូវការរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្អូនៗសិស្សានុសិស្សទាំងអស់។
ការិយាល័យរដ្ឋបាលអប់រំ ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវសេវាកម្មរៀបចំសំណុំឯកសារសិស្ស និងបែបបទចុះឈ្មោះចូលរៀន។ ការិយាល័យរដ្ឋបាលអប់រំទទួលខុសត្រូវលើ ការផ្សព្វផ្សាយព័ត៌មានដល់សិស្សអំពីដំណើរការចុះឈ្មោះ ការទទួល និងវាយតម្លៃលិខិតបញ្ជាក់ ឬឯកសារចុះឈ្មោះចូលរៀនរបស់បេក្ខជនម្នាក់ៗ និងការកំណត់លក្ខខណ្ឌដល់សិស្សដើម្បីទទួលបានសិទ្ធិចុះឈ្មោះចូលរៀន។
ការិយាល័យបញ្ជិកា ផ្ដល់សេវាកម្មរដ្ឋបាល ដើម្បីបំពេញតម្រូវការរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិក អតីតសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ ខាងក្រោមនេះជាសេវាកម្មផ្តល់ដោយការិយាល័យបញ្ជិកា៖ ការរក្សាទុកឯកសារ ការត្រួតពិនិត្យឯកសារ ការបោះត្រា ការធ្វើបណ្ណសម្គាល់ខ្លួន ការចេញសេចក្តីជូនដំណឹង ការរៀបចំកម្មវិធី និងពិធីការ ការចេញកំណត់ចំណាំ ការចេញសេចក្តីរម្លឹក ការចេញកាលវិភាគ ប្រឡងការធ្វើបញ្ជីវត្តមានសិស្ស ការចេញលិខិតបញ្ជាក់ព្រឹត្តិបត្រពិន្ទុ ការចេញលិខិតបញ្ជាក់ការសិក្សា ការចេញលិខិតបញ្ជាក់កិរិយាមារយាទ ការចេញលិខិតបញ្ជាក់អវត្តមាន ការដកវិញ្ញាបនបត្រ និងសេវាកម្មជាច្រើនទៀតទៅតាមតម្រូវការ។
បណ្ណសារដ្ឋាន គឺជាទីកន្លែងរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រ។ បណ្ណសារដ្ឋានមានតួនាទី ប្រមូល គ្រប់គ្រង អភិរក្ស និងចងក្រងឯកសារឱ្យមានសណ្ដាប់ធ្នាប់ និងមានភាពងាយស្រួលក្នុងការស្វែងរកក្នុងពេលចាំបាច់។ លិខិតស្នាមដែលមានតម្លៃសម្រាប់ទុកជាប្រវត្តិសាស្ត្រ រួមមានឯកសាររដ្ឋបាល សេចក្ដីជូនដំណឹង កំណត់ចំណាំ សេចក្ដីរម្លឹកព័ត៌មាន រូបថត លិខិតអញ្ជើញ និងមានលិខិតស្នាមជាច្រើនប្រភេទផ្សេងទៀត។
ការិយាល័យផ្តល់ព័ត៌មាន ជាកន្លែងដែលផ្ដល់សេវាកម្មផ្ដល់ព័ត៌មានអំពីការសិក្សាជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលមានបំណងចង់សិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ បុគ្គលិកយើងខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់សេវាកម្មជូនលោកអ្នកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ សូមលោកអ្នកទាក់ទងសួរព័ត៌មានតាមរយៈទូរសព្ទ សារអេឡិចត្រូនិក ឬអញ្ជើញមកការិយាល័យយើងខ្ញុំផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត និងការណែនាំអំពីការសិក្សា។
** លេខទូរសព្ទ
- សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)៖ (៨៥៥) ១១ ៣៨៨ ៨៦៨ ឬ (៨៥៥) ៩៣ ២១៧ ២១៧ ឬ (៨៥៥) ២៣ ២២១ ២២២ ឬ (៨៥៥) ២៣ ២២៣ ២៩៥
- សាខាទួលគោក៖ (៨៥៥) ២៣ ៩៥៩ ៦៦៦ ឬ (៨៥៥) ៧៧ ២១៧ ៧០០
- សាខាចាក់អង្រែ៖ (៨៥៥) ២៣ ៩៦០ ៩៩៩ ឬ (៨៥៥) ២៣ ៩៦០ ៣៣៣ ឬ (៨៥៥) ៩២ ៦៦៦ ៧០៦
- សាខាចោមចៅ៖ (៨៥៥) ២៣ ៩១៤ ៨៨៨ ឬ (៨៥៥) ២៣ ៩២៩ ០៨៨ ឬ (៨៥៥) ១២ ៧៤៥ ៨៧៣ ឬ (៨៥៥) ១៥ ៥៥៧ ៧៦៥
- សាខាផ្សារថ្មី៖ (៨៥៥) ២៣ ៩៩៩ ០៣៦ ឬ (៨៥៥) ១១ ៥៧១ ៨៩៩ ឬ (៨៥៥) ៩៣ ៥៣៤ ១៣៥
- សាខាជ្រោយចង្វារ៖ (៨៥៥) ២៣ ៩៧៧ ២៧៧ ឬ (៨៥៥) ២៣ ៩១៧ ៩១៧ ឬ (៨៥៥) ៩៩ ៧១៩ ៧៧៥
- សាខាសែនសុខ៖ (៨៥៥) ១៦ ៤៣៣ ១២៣ ឬ (៨៥៥) ១៤ ៣៣៧ ១១៦
- សាខាច្បាអំពៅ៖ (៨៥៥) ១២ ៩០៨ ៤៨៧ ឬ (៨៥៥) ១៦ ៦៧៨ ២២៩
- សាខាសៀមរាប៖ (៨៥៥) ១០ ៣៥៣ ៣៣០ ឬ (៨៥៥) ១៧ ៨៨៩ ៩០៦ ឬ (៨៥៥) ៦៣ ៩០០ ២២២
- សាខាតាកែវ៖ (៨៥៥) ៩៣ ៣៣៧ ៧១៥ ឬ (៨៥៥) ៦១ ៩៧៧ ១៧១
- សាខាចំការដូង៖ (៨៥៥) ៧៧ ២១២ ៦១០
- សាខាទួលសង្កែ៖ (៨៥៥) ១១ ៩៦៨ ៤៩៤
** សារអេឡិចត្រូនិក
info@aii.edu.kh
info@ais.edu.kh
info@mjqeducation.edu.kh
- ឃ្លាំង ម៉េងលី ជេ. គួច អេឌ្យូខេសិន
ឃ្លាំង ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាឃ្លាំងដ៏សំខាន់ក្នុងការផ្គត់ផ្គង់សម្ភារដល់គ្រប់ផ្នែកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងការរក្សារទុកនូវរាល់សម្ភារដែលប្រើប្រាស់រួចរបស់ក្រុមហ៊ុនដែលបានបញ្ជូនមកពីផ្នែកផ្សេងៗ ដើម្បីជៀសវាងការបាត់បង់ ឬខូច និងដើម្បីរក្សាទុកសម្រាប់តម្រូវការចាំបាច់សម្រាប់ផ្នែកផ្សេងទៀត។