អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងផ្តល់ជំនួយជាស្បៀងដល់ពលរដ្ឋភៀសសឹក
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជំនួយជាស្បៀង លើកទី៥ និងទី៦ ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១,៥០០ គ្រួសារស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ជំនួយទាំងនោះរួមមាន អង្ករ ៣០ តោន, មី ១,៥០០ កេស, ទឹកស៊ីអ៊ីវ ១,៥០០ យួរ, ទឹកត្រី ១,៥០០ យួរ, សាច់ក្រក ១,៥០០ គីឡូ, ឆៃប៉ូវ ១,៥០០ គីឡូ ទឹកបរិសុទ្ធ ១០០ យួរ, ទឹកដោះគោសម្រាប់ក្មេង ១២៥ កេស, នំបុ័ងបាក់យ៉ុង ១,០០០ ដើម និងសម្លៀកបំពាក់ចម្រុះចំនួន ១០០ កេសធំ សរុបជាថវិកាប្រមាណជាង ៧ ម៉ឺនដុល្លារអាមេរិក។
សកម្មភាពសប្បុរសធម៌នេះបានរៀបចំឡើងដោយមូលនិធិ ម៉េងលី ជេ. គួច និងមានការចូលរួមចំណែកបរិច្ចាគផងដែរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងសប្បុរសជន។
កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
ទីកន្លែង៖ ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ
Watch the Video