ក្រុមផលិតវីដេអូសាលា
ក្រុមផលិតវីដេអូសាលា គឺជាអង្គភាពមួយស្ថិតនៅក្រោមផ្នែកព័ត៌មានវិទ្យានៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ឯ.ក ។ ក្រុមផលិតវីដេអូសាលា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ ដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ លោកបានបង្កើតក្រុមផលិតវីដេអូសាលានេះឡើង ក្នុងគោលបំណងដើម្បីរក្សាទុកទិន្នន័យប្រវត្តិសាស្រ្តទាំងអស់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងដើម្បីផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក និងយូធ្យូប។ ក្រុមផលិតវីដេអូសាលា នឹងធ្វើឱ្យសិស្ស បុគ្គលិក លោកគ្រូអ្នកគ្រូ និងជាពិសេសអតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការទទួលបានរូបភាព និង វិដេអូច្បាស់ៗ និងរហ័សទាន់ចិត្តសម្រាប់ព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងមជ្ឍមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
ចក្ខុវិស័យនៃក្រុមផលិតវីដេអូសាលា គឺដើម្បីកសាងសមត្ថភាព និងគុណភាពក្នុងការផលិតវីដេអូ ក៏ដូចជារូបថតដើម្បីធ្វើឱ្យសាធារណជន និងសិស្សានុសិស្សស្គាល់កាន់តែច្បាស់ជាមួយការរប់រំរបស់ក្រុមហ៊ុនម៉េងលី ជេ. គួចអេឌ្យូខេសិន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។
ជាលទ្ធផលយើងត្រូវបានគេស្គាល់ទូទាំងប្រទេសនិងអន្តរជាតិ។ បច្ចុប្បន្នក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន មានសាខាចំនួន ៦ ដូចជា៖
១. មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង(សាខាម៉ៅសេទុង)
២. មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាទួលគោក)
៣. មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាចាក់អង្រែ)
៤. មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាចោមចៅ)
៥. មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាផ្សារថ្មី)
៦. មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាជ្រោយចង្វារ)
លើសពីនេះទៅទៀត យើងកំពុងរៀបចំបង្កើតសាខាបន្ថែមទៀតនៅតាមបណ្តាខេត្តដែលមានសក្តានុពលខ្លាំងនៅក្នុងប្រទេសកម្ពុជា។
មុខងារ និងទំនួលខុសត្រូវការងាររបស់ក្រុមផលិតវីដេអូសាលា៖
- ថតរូបភាព និង/ឬ វីដេអូតាមការស្នើសុំរបស់ផ្នែកពាក់ព័ន្ធ
- រៀបចំកាលវិភាគសម្រាប់ការថតរូបភាព និង/ឬ វីដេអូ
- ថតរូបភាព និង/ឬ វីដេអូ ដែលទាក់ទងនឹងព្រឹត្តិការណ៍ ឬសកម្មភារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង
- កែរូបភាព និងវីដេអូ
- បញ្ចូល (upload) រូបថត និងវីដេអូទៅលើគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន និង យូធ្យូប
- កែសម្រួលវីដេអូសម្រាប់ការផ្សាយព័ត៌មាន
- បង្កើតវីដេអូផ្សព្វផ្សាយរបស់ក្រុមហ៊ុន
- រក្សាទុករូបថត និងវីដេអូទាំងអស់នៅក្នុងប័ណ្ណសាររបស់ក្រុមហ៊ុន
- ជ្រើសរើសរូបថតល្អ និងច្បាស់សម្រាប់ស្ថាបនិក ប្រធានប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
- ផលិតវីដេអូ (DVD) និង (CD)ជាសំឡេងអំពីព្រឹត្តិការណ៍ និងសកម្មភាពទាំងឡាយរបស់ក្រុមហ៊ុនដើម្បីផ្ញើទៅក្រុមគ្រួសារ និងសាច់ញាតិរបស់ស្ថាបនិក ប្រធានប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិដែលរស់នៅសហរដ្ឋអាមេរិក
- ជួយបណ្តុះបណ្តាលបុគ្គលិកថ្មីពីបច្ចេកទេសថត
ព្រឹត្តិការណ៍ និងសកម្មភាពដែលក្រុមផលិតវីដេអូសាលាសម្រេចបាន៖
- ពិព័រណ៍វប្បធម៌ខ្មែរថ្នាក់កុមារ (មជ្ឍមណ្ឌលភាសា អេ អាយ អាយ)
- ខួបប្រចាំឆ្នាំរបស់ក្រុមហ៊ុន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង
- អត្តពលកម្ម និងលំហាត់ប្រាណ
- ពិធីទទួលពានរង្វាន់
- ពិធីខួបកំណើត
- សុវត្ថិភាពចរាចរណ៍ផ្លូវគោកច្រចាំសប្តាហ៍
- ការចែកប័ណ្ណសរសើរ
- ការប្រារព្ធបុណ្យចូលឆ្នាំ និងបុណ្យណូអ៊ែល
- ការថតក្នុងថ្នាក់រៀន
- ការថតអគារតាមសាខានីមួយៗ
- ការថតសំណង់ការដ្ឋាន និងអគារដែលត្រូវកែច្នៃ
- ការប្រកួតប្រជែង
- ទិវាវប្បធម៌
- ការប្រគល់ និងទទួលអំណោយ
- ការដង្ហែទាន់វស្សា
- គ្លីនិកចល័តគួច
- ការប្រឡង
- ការតាំងពិព័រណ៍
- គ្រឿងបរិក្ខារផ្សេងៗ
- ការថតសម្មភាពថ្ងៃបើកបវេសនកាលថ្មី
- ពិធីចែកសញ្ញាប័ត្រ
- ពិធីសម្ពោធអគារសិក្សា
- ទិវា Halloween
- ការចុះធ្វើអធិការកិច្ចពីក្រសួងអប់រំ យុវជន និងកីឡា
- ទិវាអន្តរជាតិនារី ៨មីនា
- កិច្ចសម្ភាស
- ទិវាកុមារអន្តរជាតិ ១មិថុនា
- ការសម្តែងម៉ុងសាយ (Lion Dance Show)
- ការផ្សព្វផ្សាយទីផ្សារ
- កិច្ចប្រជុំ
- មូលនិធិម៉េងលី ជេ. គួច
- មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច
- ម៉ោងមើលភាពយន្ត
- អង្គការក្រៅរដ្ឋាភិបាល
- ពិធីជប់លៀង
- បុណ្យភ្ជុំបិណ្ឌ
- រូបថតសម្រាប់ការរចនា (poster design)
- ការធ្វើបទបង្ហាញ
- សុន្ទរកថារបស់ស្ថាបនិក ប្រធានប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
- សន្និសីទសារព័ត៌មាន
- ការសម្តែង (ដើរតួ)
- សកម្មភាពអ្នកតំណាងរបស់សាលា
- ក្រុមកាយរិទ្ធ
- ទិវាមនុស្សចាស់
- ម្ចាស់ភាគហ៊ុន
- ចុះពិនិត្យការដ្ឋាន
- កម្មវិធីផ្លាស់ប្តូរវប្បធម៌និស្សិត
- គម្រោង និងកិច្ចការរបស់សិស្ស
- សកម្មភាពសិស្សក្នុង/ក្រៅសាលា
- ទិវាគ្រូបង្រៀន
- ដំណើរកម្សាន្ត
- ទិវាមហោស្រពវប្បធម៌អង្គការសហប្រជាជាតិ
- សិក្ខាសាលា
ក្រុមការងារ
- លោក អៀង ស៊ីថា – ប្រធានក្រុមអ្នកកាត់តវីដេអូជាន់ខ្ពស់
- លោក លីម សុខលីម – អ្នកថតរូបជាន់ខ្ពស់
- លោក សៃ វណ្ណដា – អ្នកកាត់តវីដេអូ
- លោក ផាន រៀម – អ្នកកាត់តវីដេអូ និងថតរូប