វិនិយោគជាមួយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

វិនិយោគ ដើម្បីវិស័យអប់រំនៅកម្ពុជា និងអនាគតកូនៗរបស់លោកអ្នក។ ឥឡូវនេះបងប្អូនអាចចាប់ផ្តើមកក់ ភាគហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានដោយទំនាក់ទនងទៅកាន់ RHB Securities។ ចុចទីនេះ

សូមទាញយកឯកសារខាងក្រោមនេះដើម្បីធ្វើការស្នើសុំលៃបម្រុងទុកជាមុន នូវភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៖

សម្រាប់ការកក់ ឬមានចម្ងល់ផ្សេងៗ សូមទាក់ទងអ្នកធានាទិញរបស់យើង៖

ឬស្កេន QR Code ខាងក្រោមនេះ៖

សម្រាប់ព័ត៌មានបន្ថែម សូមចូលក្រុមខាងក្រោម៖

MJQE IPO

ឬស្កេន QR Code ខាងក្រោមនេះ៖

សំណួរ​ដែលគេ​ច្រើន​សួរ

លោកអ្នកត្រូវមានគណនីជួញដូរជាមុនសិន ដើម្បីអាចទិញភាគហ៊ុន ក្រុមហ៊ុន MJQE ។ នៅពេលដែលសំណើលក់ ដំបូងជាសាធារណៈ របស់ក្រុមហ៊ុន MJQE ត្រូវបានអនុម័តដោយនិយ័តករមូលបត្រកម្ពុជា លោកអ្នកនឹងត្រូវបានអញ្ជើញឱ្យ ទិញភាគហ៊ុន ក្រុមហ៊ុន MJQE ។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ លោកអ្នកអាចចុះឈ្មោះ បង្ហាញឆន្ទៈទិញភាគហ៊ុន ក្រុមហ៊ុន MJQE តាមរយៈទម្រង់នេះ ឬទំនាក់ទំនងក្រុមហ៊ុនមូលបត្រ RHB ដែលបានតែងតាំងជាក្រុមហ៊ុនធានាទិញមូលបត្រ របស់យើង។ ក្រុមហ៊ុនមូលបត្រ RHB នឹងដាក់សំណើ ទៅ និយ័តករមូលបត្រកម្ពុជា សម្រាប់ការអនុម័តលើការបែងចែកភាគហ៊ុនទុកជាមុននេះ។

សូមទំនាក់ទំនង ក្រុមហ៊ុនមូលបត្រ RHB ឬ ចុះឈ្មោះនិងបង្ហាញឆន្ទៈរបស់អ្នកតាមរយៈទម្រង់នេះ។ ក្រុមហ៊ុនធានាទិញមូលបត្រ របស់យើងនឹងទាក់ទងទៅអ្នក។

ជនបរទេសក៏អាចទិញភាគហ៊ុន ក្រុមហ៊ុន MJQE បានដែរ ដោយគ្រាន់តែមានគណនីជួញដូរ។ សូមទំនាក់ទំនងក្រុមហ៊ុនមូលបត្រ RHB ដើម្បីបើកគណនីជួញដូរ។

ការបើកគណនីជួញដូរ គឺមានភាពងាយស្រួលណាស់ ដោយលោកអ្នកគ្រាន់តែត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន(សម្រាប់ជនបរទេស) ហើយទាក់ទងក្រុមហ៊ុនមូលបត្រ RHB ។ ក្រុមហ៊ុនមូលបត្រ RHB នឹងជួយអ្នកក្នុងការបើកគណនីជួញដូរនេះ។

ប្រាកដជាបាន ទោះបីជាជនបរទេសក៏អាចបើកគណនីជួញដូរក្នុងប្រទេសកម្ពុជាបានដែរ ដោយអ្នកគ្រាន់តែត្រូវការលិខិតឆ្លងដែនដែលមានសុពលភាព។ ប្រសិនបើអ្នករស់នៅក្រៅប្រទេសកម្ពុជា អ្នកអាចទាក់ទង ទៅក្រុមហ៊ុនមូលបត្រ RHB សម្រាប់ជំនួយ។

យើងនឹងប្រកាសពីតម្លៃ លក់លើកដំបូងជាសាធារណៈ របស់ក្រុមហ៊ុន MJQE បន្ទាប់ពីទទួលបានការអនុម័តពីនិយ័តករមូលបត្រកម្ពុជា។

យើងមានបំណងផ្តល់ការធានាលើភាគលាភ ទៅលើ ភាគហ៊ុនលក់លើកដំបូងជាសាធារណៈរបស់យើង។ យើងនឹងធ្វើការប្រកាសជាផ្លូវការនៅក្នុង ខែមេសា ខាងមុខនេះ។

(1) ដំបូងអ្នកត្រូវបើកគណនីជួញដូរជាមួយក្រុមហ៊ុនមូលបត្រ ដូចជាក្រុមហ៊ុនមូលបត្រ RHB Securities (Cambodia) ដែលជាក្រុមហ៊ុនធានាទិញមូលបត្រត្រូវបានតែងតាំងសម្រាប់ ការបោះផ្សាយលក់លើកដំបូងជាសាធារណៈ របស់ MJQE។ (2) ដាក់ប្រាក់ទៅក្នុងគណនីជួញដូរតាមរយៈបាគង ឬការផ្ទេរប្រាក់តាមធនាគារផ្សេងៗ។ (3) អ្នកអាចដាក់បញ្ជាទិញ/លក់តាមរយៈការហៅទូរស័ព្ទទៅកាន់បុគ្គលិករបស់ក្រុមហ៊ុនមូលបត្រ ឬ តាមរយៈកម្មវិធីទូរស័ព្ទ(mobile app)ដែលអ្នកនឹងមានបន្ទាប់ពីអ្នកបើកគណនី រួច។

វាត្រូវការចំណាយពេលពីមួយ ទៅពីរថ្ងៃ នៃថ្ងៃធ្វើការដើម្បីបើកគណនីជួញដូរ។ ក្រុមហ៊ុនមូលបត្រ RHB នឹងជួយសម្របសម្រួលអ្នក ក៏ដូចជាពន្លឿនដំណើរការនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

មិនមានការបង់ពន្ធលើប្រាក់ចំណេញពីការវិនិយោគទេ បច្ចុប្បន្ននេះ។ ហើយក៏គ្មានការបង់ពន្ធលើភាគលាភ សម្រាប់វិនិយោគិនដែលស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជា។ សម្រាប់អនិវាសនជន មានពន្ធកាត់ទុក 14% លើភាគលាភ។ ទោះជាយ៉ាងណាក៏ដោយ ពន្ធកាត់ទុកត្រូវបានកាត់បន្ថយចំនួន 50% សម្រាប់រយៈពេលបីឆ្នាំដំបូង។