ការិយាល័យនីតិកម្មត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨។ ការិយាល័យនេះស្ថិតនៅក្រោម ការគ្រប់គ្រងផ្ទាល់ពី និង ធ្វើរបាយការណ៍ជូនលោកប្រធាន ជាស្ថាបនិក និងអគ្គនាយកប្រតិបត្តិ។ ការិយាល័យនេះ គឺជា ផ្នែកមួយ នៃ រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ដែលត្រូវបានបង្កើតឡើងដែលមាន បេសកកម្ម៖ធានានូវការប្រឹក្សាច្បាប់, ជំនួយផ្នែកច្បាប់នានា និង ការអនុវត្តការងារនូវអនុលោមភាពក្នុង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទាំងមូល ដើម្បីធានាថារាល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនអនុលោមតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និង គោលការណ៍ផ្ទៃក្នុងរបស់ ក្រុមហ៊ុនដើម្បីជៀសវាងបញ្ហាកើតឡើង ដោយប្រការណាមួយ ក្នុងគោលដៅធានាថាគ្រប់ផ្នែកផ្សេងៗនៃអាជីវកម្មមានដំណើរការប្រកបដោយប្រសិទ្ធភាព និង មាន អនុលោមភាព។
ដើម្បីសម្រេចបានបេសកកម្មរបស់ខ្លួន ការិយាល័យនីតិកម្មមានទស្សនវិស័យទៅលើការពង្រឹង និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ដែលពាក់ព័ន្ធជាមួយ ប្រតិបត្តិការរបស់ក្រុមហ៊ុន ព្រមទាំងបង្កើតនូវគោលការណ៍ផ្សេងៗដើម្បីជួយដល់ការអនុវត្តការងារ និង ប្រតិបត្តិការរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពខ្ពស់។
សកម្មភាពរបស់ការិយាល័យនីតិកម្មដូចខាងក្រោម៖
ការិយាល័យនីតិកម្មមានជំនឿយ៉ាងមុតមាំក្នុងការបំពេញការងារប្រកបដោយគុណភាពខ្ពស់ ភាពស្មោះត្រង់ សុចរិតភាព និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីឱ្យការិយាល័យនេះក្លាយជាការិយាល័យដែលមានទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន និង បុគ្គលិករបស់ក្រុមហ៊ុនផងដែរ។