ប្រធានបុគ្គលិក នៃការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
កញ្ញា ស្រេង លាភា មានតួនាទីជា ប្រធានបុគ្គលិក នៃការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ កញ្ញាជាអ្នកដឹកនាំក្រុមលេខាធិការ ក្នុងការអនុវត្តប្រតិបត្តិការងារទូទៅក្នុងការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ ក្នុងនាមជាប្រធានបុគ្គលិក គាត់មានតួនាទីសំខាន់ក្នុងការផ្តល់ការជួយគាំទ្រការងាររដ្នបាល និងការងារហិរញ្ញវត្ថុទូទៅដោយផ្ទាល់ដល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ព្រមទាំងក្រុមប្រឹក្សាភិបាល។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ និងចូលរួមក្នុងដំណើរការនៃការសម្រចចិត្តក្នុងកិច្ចការប្រតិបត្តិការរបស់ក្រុមហ៊ុន។ ដោយហេតុនេះ គាត់ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដើម្បីជំរុញការជោគជ័យនៃប្រតិបត្តិការទូទៅរបស់ក្រុមហ៊ុន។
កញ្ញា បានចូលបម្រីការងារក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានតួនាទីជា ជំនួយការមន្រ្តីរដ្ឋបាល ក្នុងខែសីហា ឆ្នាំ២០១១។ នៅខែមេសា ឆ្នាំ២០១៣ គាត់ត្រូវបានតំឡើងតួនាទីជា លេខាធិការ ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ហើយនៅក្នុងឆ្នាំដដែល គាត់ក៏ត្រូវបានតំឡើងតួនាទីជា លេខាធិការប្រតិបត្តិ ការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ បច្ចុប្បន្ន កញ្ញា មានតួនាទីជា ប្រធានបុគ្គលិក នៃការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។
កញ្ញា ស្រេង លាភា បានបញ្ចប់ការសិក្សានៅសាលកវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៩ ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍។ គាត់កើត និងធំធាត់ឡើងនៅក្នុងខេត្តបាត់ដំបង និងបានបញ្ចាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០០៦ នៅទីនោះផងដែរ។