thumbnail

បណ្ណាគារ អន្តរទ្វីប

 
 

បណ្ណាគារអន្តរទ្វីប

បណ្ណាគារ អន្តរទ្វីប បានបើកដំណើរការនិង ចាប់ផ្តើមបម្រើសេវាកម្ម ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅឆ្នាំ២០០៥ ។ បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់សម្ភារសិក្សាដែលមានសារៈប្រយោជន៍ជាច្រើនសម្រាប់សិស្សានុសិស្សដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការទទួលបានធនធានសិក្សាផ្សេងៗជាច្រើនដែលចាំបាច់សម្រាប់ការសិក្សារបស់ពួកគេ។ ទាំងនោះមាន ជាសៀវភៅសិក្សា ថ្នាក់ភាសាខែ្មរ ថ្នាក់ភាសាចិន ថៃ និង ថ្នាក់ភាសាអង់គ្លេស ទស្សនាវដ្តី សម្លៀកបំពាក់មជ្ឈមណ្ឌលភាសាអេ អាយ អាយនិង ឯកសណ្ឋានសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង សម្លៀកបំពាក់ទទួលវិញ្ញាបនប័ត្រ សម្ភារៈសិក្សា សម្ភារៈការិយាល័យ ដបដាក់ទឹកនិង សម្ភារៈជាច្រើនទៀត។ ជាមួយនឹងបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បណ្ណាគារ អន្តរទ្វីប ត្រូវបានគេស្គាល់ថាជាកន្លែងដែលសិស្ស លោកគ្រូអ្នកគ្រូនិង អាណាព្យាបាល អាចស្វែងរកនូវសម្ភារៈសិក្សា របស់ពួកគេដោយងាយស្រួល។

បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវស្តង់ដារខ្ពស់បំផុតសម្រាប់បម្រើដល់សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិកនិង សាធារណជនទូទៅ ដោយផ្តល់ជូននូវគុណភាព ទំនិញទាន់សម័យនិងតម្លៃសមរម្យ។ ផលិតផលដែលយើងជ្រើសរើសមានគោលបំណងលើកស្ទួយបទពិសោធន៍នៃការរស់នៅប្រចាំថ្ងៃរបស់សិស្សយើងនិង ផ្គត់ផ្គង់សម្ភារះសិក្សា សម្ភារះប្រើប្រាស់ដែលចាំបាច់ដើម្បីអោយសិក្សានុសិស្សទទួលបានភាពជោគជ័យក្នុងថ្នាក់រៀន។ យើងខិតខំបង្កើតបរិយាកាសផ្តោតលើឧត្តមភាពសេវាកម្ម​ ហើយក្នុងការធ្វើដូច្នេះយើងធានាថារាល់បទពិសោធន៍របស់អតិថិជនឆ្លុះបញ្ចាំងពីការលះបង់របស់សាលាចំពោះសិស្សរបស់យើង។

ទីតាំងបណ្ណាគារ អន្តរទ្វីប

បណ្ណាគារ អន្តរទ្វីប​ បានរីកចម្រើនក្លាយជាបណ្តាញបណ្ណាគារដែលកាន់តែធំ ដោយមានបណ្ណាគារចំនួន​ ៨ បានបើកនៅជុំវិញរាជធានីភ្នំពេញ និងខេត្ត។

  • ទីតាំងទី ១ បើកនៅសាខាកណ្តាល នៅសាខា ម៉ៅសេទុង​ ក្នុងខែ មករា ឆ្នាំ ២០០៥​ ស្ថិតនៅលេខ​ អគារ ២២៣ & ២២៧ វិថីម៉ៅសេទុង សង្កាត់ ទួលស្វាយព្រៃ​១​ ខ័ណ​ បឺងកេងកង រាជធានីភ្នំពេញ
  • ទីតាំងទី ២ បើកនៅសាខា ទួលគោក ក្នុងខែ មេសា ឆ្នាំ ២០១៤​ ស្ថិតនៅលេខ ២៦ ផ្លូវ ២៨៩ សង្កាត់ បឹងកក់​ I ខ័ណ ទួលគោក រាជធានីភ្នំពេញ
  • ទីតាំងទី ៣ បើកនៅសាខា ចាក់អង្រែ ក្នុងខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅ​លេខ ៨២៤ ផ្លូវជាតិលេខ ២ សង្កាត់ ចាក់អង្រែក្រោម ខ័ណ មានជ័យ រាជធានីភ្នំពេញ
  • ទីតាំងទី​ ៤​ បើកនៅសាខា ចោមចៅ ក្នុងខែ កុម្ភះ​ ឆ្នាំ ២០១៩ ស្ថិតនៅលេខ ២២២ ផ្លូវវេងស្រេង សង្កាត់ ចោមចៅ ខ័ណ ពោធិសែនជ័យ រាជធានីភ្នំពេញ
  • ទីតាំងទី​ ៥​ បើកនៅសាខា ផ្សារថ្មី ក្នុងខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅលេខ ១C & ១៣​D ផ្លូវ ៥៣​ ​កែងផ្លូវ ៥៤ ភូមិ ៥​ សង្កាត់ ផ្សារថ្មី​ ៣ ខ័ណ ដូនពេញ រាជធានីភ្នំពេញ
  • ទីតាំងទី​ ៦​ បើកនៅសាខា ជ្រោយចង្វា ក្នុងខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅលេខ ១៥៨JKLM​ ផ្លូវជាតិលេខ ៦A សង្កាត់ ជ្រោយចង្វា ខ័ណ ជ្រោយចង្វា រាជធានីភ្នំពេញ
  • ទីតាំងទី ៧​ បើកនៅសាខាក្រុង សៀមរាប​ ក្នុងខែកក្កដា ឆ្នាំ២០២២ នៅបណ្តោយ​ ផ្លូវជាតិ6A សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
  • ទីតាំងទី​ ៨ បើកនៅសាខាខេត្តតាកែវ ក្នុងខែតុលា ឆ្នាំ២០២២  ក្បាលដីលេខ៨៩៦ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
  • ទីតាំងទី ៩ បើកនៅសាខាសែនសុខ ក្នុងខែសីហា ឆ្នាំ២០២៣ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  • ទីតាំងទី ១០ បើកនៅសាខាច្បារអំពៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្បាលដីលេខ៤៦៦ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ម៉ោងធ្វើការ

  • ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ : ០៧:៣០ ព្រឹក – ៥:០០ រសៀល
  • ថ្ងៃសៅរ៍ : ០៧:៣០ ព្រឹក – ១២ ថ្ងៃត្រង់ ; ១:០០ រសៀល – ៥:០០ រសៀល

ទូរសព្ទលេខ

  • ០៦១ ៧០០ ១៧៥