Just leave your keyword down here to find pages, news or events
ផ្នែកផលិតកម្មទូទៅ
ផ្នែកផលិតកម្មទូទៅ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ យើងបានប្រមូលផ្តុំក្រុមបុគ្គលិកដែលមានការប្តេជ្ញាចិត្ត និងជំនាញច្បាស់លាស់ដែលតែងតែផ្តល់សេវាកម្មប្រកបដោយគុណភាពល្អ សោភណភាព សុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងផលិតបានទាន់ពេលវេលាតាមតម្រូវការ។ រហូតមកដល់ពេលនេះផ្នែកផលិតកម្មទូទៅ បាននឹងកំពុងតែអភិវឌ្ឍគ្រឿងសង្ហារិម និងគ្រឿងបរិក្ខារសម្រាប់ផ្គត់ផ្គង់ឱ្យសាលារៀនជាច្រើនតាមការស្នើសុំពីម្ចាស់អគារ និងផ្នែកដែលពាក់ព័ន្ធផ្សេងៗ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ជាមួយនឹងការប្តេជ្ញាចិត្ត និងភាពឧស្សាហ៍ព្យាយាម ផ្នែកផលិតកម្មទូទៅ បានជួយឱ្យក្រុមហ៊ុនកាត់បន្ថយការចំណាយពីការត្រូវទិញទំនិញពីខាងក្រៅ ឬទិញផលិតផលផ្សេងទៀត។ គ្រប់អគារសាខា ទាំងអស់ត្រូវបានតុបតែងដោយតុ រូបថត និងគ្រឿងសង្ហារិមផ្សេងៗទៀតដែលធ្វើឡើងដោយក្រុមការងារផ្នែកផលិតកម្មទូទៅ គឺបានជួយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសោភណភាព នៃអគារសិក្សាឱ្យមានសម្រស់កាន់តែទាក់ទាញថែមមួយកម្រិតទៀត។ ផ្នែកផលិតកម្មទូទៅ បានជួយក្នុងការងារជួសជុល និងផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានស្រាប់នៅក្នុងអគារ និងទីតាំងសំខាន់ៗផ្សេងទៀតនៅក្នុងសាលារៀន ដើម្បីធានាបាននូវគុណភាពសម្រាប់ការប្រើប្រាស់។ យើងក៏មានក្រុមជាងដែកដែលមានជំនាញខាងធ្វើ និងជួសជុលគ្រឿងលម្អ ឬវត្ថុប្រើប្រាស់ផ្សេងៗដែលធ្វើពីលោហ:។
នៅក្នុងផ្នែកផលិតកម្មទូទៅ យើងមានជាងឈើដ៏មានជំនាញជាច្រើន ដែលមានចំណេះដឹង បច្ចេកទេស និងមានវិជ្ជាជីវៈច្បាស់លាស់ ការផលិតគ្រឿងសង្ហារិមស្របតាមស្តង់ដាបច្ចេកទេស មានក្បួនខ្នាតត្រឹមត្រូវ។ ពួកគាត់ទទួលខុសត្រូវចំពោះការរៀបចំដំឡើង ជួសជុល និងថែរក្សាគ្រឿងសង្ហារិមផ្សេងៗ។ ភារកិច្ចផ្សេងៗទៀតរួមមានការរចនា កាត់ និងវាស់វែងសម្ភារៈ យោងទៅតាមតម្រូវការរបស់អតិថិជន និងអ្នកស្នើសុំមកពីផ្នែកផ្សេងៗ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។
បុគ្គលិកនៅក្នុងផ្នែកផលិតកម្មទូទៅ មានភាពឧស្សាហ៍ព្យាយាម មានគុណធម៌ និងសុជីវធម៌ល្អ បុគ្គលិករួសរាយរាក់ទាក់ ចេះគោរពឱ្យតម្លៃមនុស្សជុំវិញខ្លួន មានទំនាក់ទំនងល្អ និងជំនាញក្នុងការរៀបចំ។ ពួកគេទាំងអស់បានបញ្ចប់ការហ្វឹកហ្វឺនជាជាងជំនាញដែលមានបទពិសោធន៍ផ្នែកជាងឈើ ដែក ការងារបាញ់ថ្នាំលើគ្រឿងសង្ហារិម និងការងារជ័រអាគ្រីលីក។
សេវាកម្មផលិតគ្រឿងសង្ហារិម
ផ្នែកផលិតកម្មទូទៅ មានផ្តល់សេវាកម្មផលិតគ្រឿងសង្ហារិមប្រកបដោយភាពសម្បូរបែប ត្រូវស្តង់ដា និងទាន់សម័យ ដើម្បីបំពេញតម្រូវការរបស់សាលា និងក្រុមហ៊ុន។ ផ្នែកនេះទទួលខុសត្រូវ ផលិតគ្រឿងបរិក្ខារផ្សេងៗថ្មីៗ និងផ្តល់សេវាជួសជុលគ្រប់ប្រភេទដូចខាងក្រោម៖
១ ការងារសិប្បកម្មឈើ
២ ការងារសិប្បកម្មដែក
៣ ការងារសិប្បកម្មជ័រអាក់គ្រីលីក និងកញ្ចក់
៤ ការងារសិប្បកម្មបាញ់ថ្នាំ