Just leave your keyword down here to find pages, news or events
នាយកដ្ឋានហិរញ្ញវត្ថុ គឺជាផ្នែកដ៏សំខាន់មួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួចអេឌ្យូខេសិន។ តួនាទីរបស់យើងគឺដើម្បីធានាថាប្រតិបត្តិការរបស់ក្រុមហ៊ុនដំណើរការដោយរលូនទាំងនៅក្នុងផ្នែកគណនេយ្យ ផ្នែកពន្ធដារ ផ្នែករតនាគារ និងផ្នែកទំនាក់ទំនងវិនិយោគិន ។ ពួកយើងត្រូវធានាលើអនុលោមភាពតាមច្បាប់ពន្ធដារ ការរៀបចំរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុតាមស្តង់ដាបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ការរៀបចំគម្រោងផែនការថវិកា ការគ្រប់គ្រងចំណូលចំណាយ និងការគ្រប់គ្រងហិរញ្ញប្បទាននានា។
ក្រៅពីនេះផ្នែកទំនាក់ទំនងវិនិយោគិន គឺដើម្បីធានាអនុលោមភាពទៅតាមលក្ខខណ្ឌ ច្បាប់បញ្ញត្តិ នៃការបង្ហាញជាសាធារណៈ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (នមក) និងផ្សារមូលបត្រកម្ពុជា (ផមក)។
កិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ផ្នែករបស់នាយកដ្ឋានហិរញ្ញវត្ថុទាំងនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីទទួលបាននូវតម្លាភាពហិរញ្ញវត្ថុ គណនេយ្យភាព និងនិរន្តរភាពយូរអង្វែងរបស់ក្រុមហ៊ុន។