ផ្នែកកាំមេរ៉ាសុវត្ថិភាព
ដើម្បីពង្រឹងសុវត្ថិភាពសាលារៀន និងមានការសហការជាមួយផ្នែកសាលារៀន និងសុវត្ថិភាពសាធារណៈដែលផ្តោតសំខាន់ទៅលើសុវត្ថិភាព យើងមានក្រុមប្រតិបត្តិការ(ផ្នែកកាំមេរ៉ាសុវត្ថិភាព)ដែលពិនិត្យលើសុវត្ថិភាពទូទៅតាមរយៈកាមេរ៉ាជាង ១២០០គ្រឿង ដែលបានដំឡើងនៅគ្រប់តំបន់ដែលអាចនឹងមានហានិភ័យផ្សេងៗកើតឡើង។ ផ្នែកនេះពិតជាសំខាន់សម្រាប់ក្រុមហ៊ុនទាំងមូល ដែលក្រុមប្រតិបត្តិការរបស់យើងធ្វើការវិលជុំពេញមួយសប្តាហ៍។ ផ្នែកនេះមិនត្រឹមតែត្រួតពិនិត្យទៅលើបញ្ហាសុវត្ថិភាពប៉ុណ្ណោះទេ ផ្នែកនេះក៏ត្រួតពិនិត្យផងដែរទៅលើរាល់បុគ្គលិកនីមួយៗដើម្បីធានាឱ្យបានការធ្វើការប្រកបដោយប្រសិទ្ធភាព និងគោរពតាមគោលការណ៍សំខាន់របស់ក្រុមហ៊ុន។
ផ្នែកកាំមេរ៉ាសុវត្ថិភាព របស់យើងដំណើរការនៅទូទាំងអគារសាលារៀន៖
ក្នុង / ក្រៅថ្នាក់រៀន
- ពិនិត្យសកម្មភាពទូទៅជាពិសេសការបង្រៀនរបស់គ្រូ និងសិស្ស។
- ពិនិត្យមើលប្រសិនបើមានការឈ្លោះប្រកែកគ្នា ឬវាយគ្នាបណ្តាលមកពីសិស្ស។
- ធ្វើអធិការកិច្ចនៅពេល និងក្រោយពេលបាត់បង់ឬ ខូចខាតរបស់របរផ្សេងៗដែលបណ្តាលមកពីសិស្ស។
- ត្រួតពិនិត្យទៅលើឧបករណ៍អគ្គិសនីដើម្បីធានាថាបានបិទយ៉ាងត្រឹមត្រូវបន្ទាប់ពីប្រើប្រាស់រួច។
- ត្រូវធានាថា មិនមានការលួចចម្លងគ្នាក្នុងពេលប្រឡង។
- ត្រូវធានាថា គ្មានការធ្វើបាបអ្នកដទៃគ្រប់រូបភាព។ (Bullies)
- ត្រូវប្រាកដថា មិនមានការគំរាមកំហែង អំពើហឹង្សា ឬការប្រើប្រាស់គ្រឿងញៀន។
ច្រកចូលអគារ
- ត្រួតពិនិត្យប្រសិនបើមានជនប្លែកមុខ និងជនសង្ស័យ។
- ត្រួតពិនិត្យសុវត្ថិភាពនៅពេលសិស្សឡើងឡានសាលា។
- ត្រួតពិនិត្យប្រសិនបើមានបទឧក្រិដ្ឋ និងការបំផ្លាញផ្សេងៗ។
- ត្រួតពិនិត្យប្រសិនបើមានការឈ្លោះប្រកែកគ្នា ឬវាយគ្នាដែលបណ្តាលមកពីសិស្ស និងអ្នកខាងក្រៅ។
ក្នុងជណ្តើរយន្តប្រអប់
- ពិនិត្យសុវត្ថិភាពទូទៅពេលមានមនុស្សជិះនៅក្នុងជណ្តើរយន្តប្រអប់។
- ពិនិត្យមើលរាល់ការប្រើប្រាស់ជណ្តើរយន្តប្រអប់។