thumbnail

ផ្នែករដ្ឋបាល

ផ្នែករដ្ឋបាល

ផ្នែក​រដ្ឋបាល​ បាន​ផ្ដល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ក្រុមហ៊ុន ម៉េ​ង លី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដើម្បី​បំពេញ​នូវ​បេសកកម្ម​ស្នូល​របស់​ខ្លួន​។ ផ្នែក​នេះ​ថែមទាំង​បាន​ផ្តល់​ជូន​នូវ​សេវា​រដ្ឋបាល​យ៉ាង​ទូលំទូលាយ​ផង​ដែរ​ ដល់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ សិស្សានុសិស្ស​ និង​អ្នក​ដែល​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ ផ្នែក​នេះ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ផ្តល់​ជូន​នូវ​សេវាកម្ម​របស់​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​ ទាន់ពេល​វេលា​ និង​មានប្រសិទ្ធភាព​ខ្ពស់​។ ផ្នែក​រដ្ឋបាល​ គ្របដណ្ដប់​ការិយាល័យ​មួយចំនួន​ដូច​ខាងក្រោម​៖

១. ការិយាល័យរដ្ឋបាល

ការិយាល័យរដ្ឋបាល​ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូលផ្ដុំ​ និង​ផ្ដល់​សេវាកម្ម​រដ្ឋបាល​ ដើម្បី​បំពេញ​តម្រូវការ​របស់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​។

១.១. ការិយាល័យទទួលចុះឈ្មោះ

ការិយាល័យរដ្ឋបាល​អប់រំ​ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​រៀបចំ​សំណុំ​ឯកសារ​សិស្ស​ និង​បែបបទ​ចុះឈ្មោះ​ចូលរៀន​។ ការិយាល័យរដ្ឋបាល​អប់រំ​ ទទួលខុសត្រូវ​លើ​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សិស្ស​អំពី​ដំណើរការ​ចុះឈ្មោះ​ ការ​ទទួល​ និង​វាយតម្លៃ​លិខិតបញ្ជាក់​ ឬឯសារ​ចុះឈ្មោះ​ចូល រៀន​របស់​បេក្ខជន​ម្នា​ក់ៗ​ និង​ការកំណត់​លក្ខខ​ណ្ឌ​ដល់​សិស្ស​ដើម្បី​ទទួល​បាន​សិទ្ធិ​ចុះឈ្មោះ​ចូល រៀន​។

១.២. ការិយាល័យបញ្ជិកា

ការិយាល័យ​បញ្ជិកា​ ផ្ដល់​សេវាកម្ម​រដ្ឋបាល​ ដើម្បី​បំពេញ​តម្រូវការ​របស់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ អតីត​សិស្ស​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​ នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ ខាងក្រោម​នេះ​ជា​សេវាកម្ម​ផ្តល់​ដោយ​ការិយាល័យ​បញ្ជិកា​៖ ការរក្សាទុក ឯកសារ ការត្រួតពិនិត្យ​ឯកសារ ការបោះត្រា ការធ្វើបណ្ណ​សម្គាល់ខ្លួន ការចេញសេចក្តី ជូន​ដំណឹង ការរៀប​ចំកម្មវិធី និង​ពិធីការ​ ការចេញកំណត់ចំណាំ ការចេញសេចក្តីរម្លឹក ការចេញកាលវិភាគ   ប្រឡងការធ្វើបញ្ជីវត្តមានសិស្ស ការចេញលិខិតបញ្ជាក់ព្រឹត្តិបត្រពិន្ទុ ការចេញលិខិតបញ្ជាក់ការ សិក្សា ការចេញលិខិតបញ្ជាក់កិរិយាមារយាទ ការចេញលិខិតបញ្ជាក់អវត្តមាន ការដក វិញ្ញាបនបត្រ និងសេវាកម្មជាច្រើនទៀតទៅតាមតម្រូវការ។

២. បណ្ណសារដ្ឋាន

បណ្ណសារដ្ឋាន​ គឺជា​ទីកន្លែង​រក្សាទុក​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​។ បណ្ណសារដ្ឋាន​មាន​តួនាទី​ ប្រមូល​ គ្រប់គ្រង​ អភិរក្ស​ និង​ចងក្រង​ឯកសារ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ ក្នុង​ពេល​ចាំបាច់​។ លិខិតស្នាម​ដែល​មានតម្លៃ​សម្រាប់​ទុកជា​ប្រវត្តិសាស្ត្រ​ រួមមាន​ឯកសារ​រដ្ឋបាល​ សេចក្ដីជូនដំណឹង​ កំណត់ចំណាំ​ សេចក្ដី​រម្លឹក​ព័ត៌មាន​ រូបថត​ លិខិត​អញ្ជើញ​ និង​មាន​លិខិតស្នាម​ជាច្រើន​ប្រភេទ​ទៀត​។

៣. ការិយាល័យផ្តល់ព័ត៌មាន

ការិយាល័យ​ផ្តល់​ព័ត៌មាន​ ជា​កន្លែង​ដែល​ផ្ដល់​សេវាកម្ម​ផ្ដល់​ព័ត៌មាន​អំពី​ការសិក្សា​ជូន​ដល់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ មាតាបិតា​ ឬអ្នកអាណាព្យាបាល​ និង​សិស្សានុសិស្ស​ ដែល​មានបំណង​ចង់​សិក្សា​នៅ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ បុគ្គលិក​យើងខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​ផ្ដល់​សេវាកម្ម​ជូន​លោកអ្នក​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​។ សូម​លោកអ្នក​ទាក់ទង​សួរ​ព័ត៌មាន​តាមរយៈ​ទូរសព្ទ​ សារ​អេឡិចត្រូនិក​ ឬអញ្ជើញ​មក​ការិយាល័យ​យើងខ្ញុំ​ផ្ទាល់​ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ និង​ការណែនាំ​អំពី​ការសិក្សា​។

** លេខទូរសព្ទ

  • សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)៖ (៨៥៥) ២៣ ២២៣ ២៩៥/(៨៥៥) ២៣ ២២១ ២២២/(៨៥៥) ១១ ៣៨៨ ៨៦៨/(៨៥៥) ៩៣ ២១៧ ២១៧
  • សាខាទួលគោក៖ (៨៥៥) ២៣ ៩៥៩ ៦៦៦/(៨៥៥) ៧៧ ២១៧ ៧០០
  • សាខាចាក់អង្រែ៖ (៨៥៥) ២៣ ៩៦០ ៣៣៣/(៨៥៥) ៩២ ៦៦៦ ៧០៦
  • សាខាចោមចៅ៖ (៨៥៥) ២៣ ៩១៤ ៨៨៨/(៨៥៥) ១២ ៧៤៥ ៨៧៣/(៨៥៥) ១៥​ ៥៥៧ ៧៦៥
  • សាខាផ្សារថ្មី៖ (៨៥៥) ២៣ ៩៩៩ ០៣៦/(៨៥៥) ១១ ៥៧១ ៨៩៩
  • សាខាជ្រោយចង្វារ៖ (៨៥៥) ២៣ ៩៧៧ ២៧៧/(៨៥៥) ៩៩ ៧១៩ ៧៧៥
  • សាខាសៀមរាប៖ (៨៥៥) ៦៣​ ៩០០​ ២២២/(៨៥៥) ១៧ ៨៨៩ ៩០៦/(៨៥៥) ១០ ៣៥៣ ៣៣០
  • សាខាតាកែវ៖ (៨៥៥) ៩៣ ​៣៣៧ ​៧១៥/(៨៥៥) ៦១​ ៩៧៧​ ១៧១

** សារអេឡិចត្រូនិក

info@aii.edu.kh
info@ais.edu.kh
** វែបសាយ
www.aii.edu.kh
www.ais.edu.kh
** គេហទំព័រហ្វេសប៊ុក
www.facebook.com/aii.mjqeducation
www.facebook.com/ais.mjqeducation

៤. ឃ្លាំង ម៉េងលី ជេ. គួច អេឌ្យូខេសិន

ឃ្លាំង​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ជា​ឃ្លាំង​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារ​ដល់​គ្រប់​ផ្នែក​នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ និង​ការ​រក្សា​រទុក​នូវ​រាល់​សម្ភារ​ដែល​ប្រើប្រាស់​រួច​របស់​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​មក​ពី​ផ្នែក​ផ្សេង​ៗ ដើម្បី​ជៀសវាង​ការបាត់បង់​ ឬខូច​ និង​ដើម្បី​រក្សាទុក​សម្រាប់​តម្រូវការ​ចាំបាច់​សម្រាប់​ផ្នែក​ផ្សេងទៀត​។

៥. បណ្ណាល័យ ម៉េងលី ជេ. គួច

បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ គឺជា​ឃ្លាំង​ប្រមូល​ផ្តុំ​សៀវភៅ​ ទស្សនាវដ្តី​ និង​ឯកសារ​គ្រប់​ប្រភេទ​ ដូចជា​ឯកា​សារ​ដែល​ស្របតាម​កម្មវិធី​សិក្សា​ ឯកសារ​ចំណេះដឹង​ទូទៅ​ និង​ជា​កន្លែង​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដើម្បី​សិក្សា​ស្រាវជ្រាវ​។ ក្រៅពី​ផ្តល់​សេវាកម្ម​ឯកសារ​ដល់​សិស្ស​ បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ បាន​បើក​ទទួល​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​សាធារណជន​ទូទៅ​ចូល​អាន​ដោយសេរី​ ក្នុង​គោលបំណង​បំផុសស្មារតី​ និង​លើកស្ទួយ​វិស័យ​អំណាន​ដល់​សិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​បុគ្គលិក​។

បណ្ណាល័យ ម៉េងលី ជេ. គួច ស្វាគមន៍ និងបើកទ្វារដល់សាធារណៈចូលអានដោយសេរី ដើម្បីលើកកម្ពស់ទម្លាប់នៃការអានដល់ក្មេងៗជំនាន់ក្រោយ ក៏ដូចជាជំរុញអោយពួកគេចូលចិត្តការអាន ការស្រាវជ្រាវ និងពង្រីកចំណេះដឹងតាមរយៈការអាន។

ដើម្បីក្លាយជាសមាជិករបស់បណ្ណាល័យ ម៉េងលី ជេ.គួច សូមអញ្ជើញមកកាន់បណ្ណាល័យយើងខ្ញុំទាំង៦សាខា។ នៅពេលក្លាយជាសមាជិក អ្នកអាចមានសិទ្ធិអានដោយគ្មានដែនកំណត់ ក៏ដូចជាខ្ចីសៀវភៅ និងឯកសារយោងពីបណ្ណាល័យយើងខ្ញុំផងដែរ។

ម៉ោងធ្វើការ៖

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)
ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍
០៧:១៥ ព្រឹក – ១១:០០ ព្រឹក
០១:០០ រសៀល – ០៥:០០ រសៀល
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
០៧:៤៥ ព្រឹក – ១១:០០ ព្រឹក
០១:៤៥ រសៀល – ០៦:៣០ ល្ងាច

សេវាកម្ម

បណ្ណាល័យ ម៉េងលី ជេ. គួច ជាកន្លែងលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត។ យើងប្តេជ្ញាផ្តល់នូវរាល់ធនធានទាំងអស់សម្រាប់ការសិស្សារបស់ពួកគេ ក៏ដូចជាសាធារណៈជនទូទៅ សម្រាប់ការសិក្សា ការបង្រៀន និងការស្រាវជ្រាវរបស់ពួកគេ។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកស្ទួយសារៈសំខាន់នៃការអាន បណ្ណាល័យម៉េងលី ជេ. គួច នឹងផ្តល់ទីតាំងចំនួន ១០ កន្លែងផ្សេងគ្នាក្នុងចំណោមសាខាទាំង ៦ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។

ទីតាំងបណ្ណាល័យ

១. សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)

  • អគារ ងិន ហួយ ជាន់ទី៣
  • អគារ លីម គីមណយ ជាន់ទី៣
  • អគារ គួច លៀងហួរ ជាន់ទី៨
  • អគារ វីឡា៤ ជាន់ទី៣
  • អគារ MJQE Tower ជាន់ទី១០

២. សាខាទួលគោក

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ទី៨
  • អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

៣. សាខាចាក់អង្រែ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

៤. សាខាចោមចៅ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៧

៥. សាខាផ្សារថ្មី

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

៦. សាខាជ្រោយចង្វារ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ទី៥
  • អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ឡៅតឿ

៧. សាខាសៀមរាប

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ឡៅតឿ
  • អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ឡៅតឿ

៨. សាខាតាកែវ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៧

ចក្ខុវិស័យ បេសកម្ម និងគោលដៅរបស់បណ្ណាល័យ ម៉េងលី ជេ. គួច

  • ផ្តល់ទីកន្លែងងាយស្រួល ប្រកបដោយផាសុកភាពសម្រាប់ការសិក្សាស្រាវជ្រាវ
  • ដើរតួយ៉ាងសំខាន់ជានិច្ចក្នុងការជំរុញវឌ្ឍនភាពនៃចំណេះដឹង
  • បើកជូនសាធារណជនទូទៅបានចូលមកខ្ចីសៀវភៅ
  • ផ្តល់ជូននូវកុំព្យូទ័រដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណេតរួចរាល់
  • ផ្តល់កន្លែងឱ្យសិស្សមានការសិក្សាម្នាក់ឯង និងសិក្សាជាក្រុម
  • ផ្តល់កន្លែងអាន និងបណ្តុះទម្លាប់នៃអានទៅដល់កុមារ
  • ផ្តល់បរិយាកាសវិជ្ជមាន និងសន្តិភាពសម្រាប់អ្នកចូលចិត្តសៀវភៅ
  • លើកកម្ពស់ការអាន និងស្រាវជ្រាវ
  • ផ្តល់នូវធនធានសៀវភៅដ៏សម្បូរបែប

ផ្តល់នូវសម្ភាររូបវ័ន្ត ដើម្បីបង្កើនក្នុងការសិក្សាស្រាវជ្រាវ ។

Visit Website